Reload Music គឺជាផលិតកម្មចំរៀង និងភាពយន្តដែលបង្កើតដោយក្រុមហ៊ុនធំៗចំនួន៣ គឺ ទី១ Manich Media ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ទី២ Khmerload ជំនាញទីផ្សារនៅលើប្រព័ន្ធអ៊ិនធឺណែត ជាគេហទំព័រជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកមើលជាង២លាននាក់ក្នុងមួយខែ និងទី៣ Fish & Co ជាភោជនីយដ្ឋានអាហារសមុទ្រអន្តរជាតិ។

ផលិតកម្ម Reload Music មានគោលបំណង ចូលរួមអភិវឌ្ឍន៍វិស័យសិល្បៈ ឆ្លើយតបទៅតាមតម្រូវការរបស់យុវវ័យសម័យថ្មី និងដោយមើលឃើញអំពីចក្ខុវិស័យល្អនៃ ផលិតកម្ម Reload Music ទើបជំរុញឲ្យ លោក សាន រ័ត្នបញ្ញាស័ក ដែលជាតារាជើងចាស់មួយដួង ដែលធ្លាប់មានស្នាដៃក្នុងវិស័យសិល្បៈ រហូតទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើន ជាពិសេសយុវវ័យ បានសម្រេចចិត្តយកចំណេះដឹងនិងទេពកោសល្យដែលគាត់មានមកចែករំលែក ដល់តារាថ្មីៗនៅផលិតកម្ម Reload Music។ ចំពោះការចូលរួមរបស់លោក គឺបានធ្វើការចុះហត្ថលេខាដោយផ្តោតលើគោលការណ៍ចំនួន២គឺ៖ ទី១ ការចេញបទចំរៀងថ្មីៗរបស់លោក តាមរយៈផលិតកម្ម Reload Musicទី២ ការចូលរួមបង្រៀននិងដឹកនាំតារាថ្មីៗដែលនឹងចូលមកផលិតកម្ម Reload Music តាមរយៈការប្រកួតនៅក្នុងកម្មវិធីមួយឈ្មោះថា “តារាឯកកម្ពុជា” នៅថ្ងៃទI១៥ ខែមិថុនា ខាងមុខនេះ។ ការចុះហត្ថលេខាក្នុងការទទួលតារារូបនេះ ធ្វើឡើងនៅទីស្នាក់ការ  Reload Musicនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៩ ព្រឹកដោយចូលរួមពីតំណាងស្ថាបនិក Reload Music មួយរូបគឺ លោក “អ៊ិន វិសាល”។

ផលិតកម្ម Reload Music មានគម្រោងការណ៍ក្នុងបញ្ចូលតារាជើងចាស់ជាច្រើនដួងទៀត នៅក្នុងអំឡុងខែមិថុនានេះ ហើយនឹងចេញផ្សាយនៅស្នាដៃរបស់ខ្លួនក្នុងពេលឆាប់ៗនេះដែរ។ ដើម្បីតាមដានពត៌មានបន្ថែមដែលពាក់ព័ន្ធនិង Reload Music ប្រិយមិត្តអាចមើលតាមគេហទំព័រ www.KhmerReload.com





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]