អបអរសាទរ! សូដា នីតា ទទួលបានសមាជិកថ្មី មុខមាត់ឡើងគួរឲ្យក្នាញ់

//s9.kh1.co/a3/a3fc30d9218d46e806b1ad6ad45d4c6fb377f6d7.png
តារា & កម្សាន្ដ

 ០៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រពៃណាស់ ក្រោយពីបានហែលឆ្លងឧបសគ្គជាច្រើនមក ស្រាប់តែថ្ងៃនេះ អ្នកនាង សូដានីាតា និងស្វាមីទទួលបានសមាជិកថ្មី ជាកូនប្រុស

ភ្នំពេញ: តារាសម្តែងស្រី ដ៏មានសមត្ថភាព និងប្រជាប្រិយ អ្នកនាង សូដា នីតា ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរបានស្គាល់ថា អ្នកនាងជាតារាសម្តែង និងតារាបង្ហាញម៉ូតមួយរូប ដ៏មានសមត្ថភាព និងទេពកោសល្យនៅក្នុងរង្វង់សិល្ប: ហើយថែមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ថែមទៅទៀតនោះ កាលពីពេលថ្មីៗនេះ អ្នកនាងបានទទួលចំណងដៃនៃសេចក្តីស្នេហារបស់អ្នកនាង ជាមួយនិងស្វាមី ដោយអ្នកនាងសម្រាលបានកូនប្រុសមួយ ដែលមានសម្រស់ស្រស់ប្រិមប្រិយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាងសូដានីតា និងស្វាមី
អ្នកនាងសូដានីតា និងស្វាមី

ក្រោយពីសម្រាលបានកូនប្រុសរួច អ្នកនាង និងស្វាមី គឺលោក ស៊ិនសូ ម៉េងឃុន បានសម្រេចដាក់ឈ្មោះកូនយ៉ាងពិរោះគឺមានឈ្មោះថា ឃុន ដែលឈ្មោះនេះ ត្រូវបានហ្វេនៗរបស់អ្នកនាងលាន់មាត់សរសើរតែម្តង ភ្លាមៗនោះក៏ឃើញមានវត្តមានរបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា បានទៅគួចដៃកូនប្រុសរបស់អ្នកនាង សូដានីតា ផងដែរ៕

ចង់ដឹងតើ កូនប្រុសរបស់អ្នកនាង សូដានីតា ស្រស់ស្អាត និងគួរឲ្យក្នាញ់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម

កូនប្រុស អ្នកនាង សូដានីតា
កូនប្រុស អ្នកនាង សូដានីតា
អ្នកនាងចន ចាន់លក្ខណា
អ្នកនាងចន ចាន់លក្ខណា
អ្នកនាងចន ចាន់លក្ខណា និងអ្នកនាង សូដានីតា
អ្នកនាងចន ចាន់លក្ខណា និងអ្នកនាង សូដានីតា
អ្នកនាងសូដានីតា ស្វាមី និងបុត្រ
អ្នកនាងសូដានីតា ស្វាមី និងបុត្រ
សូដា នីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T