Inter Milan ជំពាក់លុយអត់សង ឥលូវ Man UTD ទារកាត់យកកីឡាករម្នាក់ ក្នុងចំណោមពីរនាក់នេះជាថ្លៃការប្រាក់

//s9.kh1.co/4c/4c71352814e8cecf5bff42b7c096bf20177a4e41.jpg
កីទ្បា

 ០៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Man UTD ទារយក Martinez ឫ Škriniar ជាថ្លៃការប្រាក់

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងទាមទារឲ្យក្លិបអ៊ីតាលី Inter Milan សងប្រាក់ដែលនៅជំពាក់ចំនួន ៤៣លានផោន(ស្មើនឹងប្រមាណ ៦០លានដុល្លារ) ដែលជាថ្លៃទិញយកខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែបើក្នុងករណី Inter Milan មិនមានលទ្ធភាពសងទេ នោះ Man UTD ចង់បានខ្សែប្រយុទ្ធ Lautaro Martinez  ឬ ខ្សែការពារ Milan Škriniar ជាថ្លៃការប្រាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Romelu Lukaku
  ខ្សែប្រយុទ្ធ Romelu Lukaku

កាលពីឆ្នាំ២០១៩ Inter Milan បានទិញ Lukaku ពីក្លិប Manchester United ក្នុងតម្លៃដល់ទៅ ៧៥លានផោន(ស្មើនឹងប្រមាណ១០៤.៧លានដុល្លារ)ប៉ុន្តែ Inter Milan ឲ្យលុយមិនទាន់គ្រប់ទេដោយនៅជំពាក់ជាង ៤៣លានផោនទៀតឯណោះ។

កីឡដ្ឋាន San Siro 
កីឡដ្ឋាន San Siro 

យោងតាមការព្រមព្រៀងរបស់ភាគីទាំងពីរគឺ Inter ត្រូវបង់ការប្រាក់ឲ្យ Man UTD ចំនួន ៤.៣២លានផោន(ស្មើនឹងប្រមាណ៦លានដុល្លារ)បើសិនជាខកខានមិនបានបង់។

រូបភាពតំណាង
រូបភាពតំណាង

ឥលូវនេះ Man UTD បានដាក់សំណើដ៏គួរឲ្យចាប់អារម្មណ៍មួយថាបើក្នុងករណី Inter Milan គ្មានប្រាក់បង់ នោះក្លិបនឹងសុំយក ខ្សែប្រយុទ្ធ Lautaro Martinez ឬ ខ្សែការពារ Milan Škriniar ជាថ្លៃការប្រាក់នេះ។

  ខ្សែប្រយុទ្ធ Lautaro Martinez 
  ខ្សែប្រយុទ្ធ Lautaro Martinez 
   ខ្សែការពារ Milan Škriniar 
   ខ្សែការពារ Milan Škriniar 

Martinez គឺជាកីឡាករសំខាន់ម្នាក់របស់ Inter Milan ដោយនៅរដូវកាលនេះគេរកបាន១៧គ្រាប់ហើយ ខណៈដែល Skriniar បានជួយរារាំងគ្រាប់បាល់មិនឲ្យគូប្រកួតស៊ុតចូលបានដល់ទៅ៨ប្រកួតឯណោះប៉ុន្តែ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា Inter Milan ព្រមបង់ប្រាក់ការឬ ឲ្យកីឡាករម្នាក់ក្នុងចំណោមពីរនាក់នោះទៅកាន់ Man UTD ។

  ខ្សែប្រយុទ្ធ Lautaro Martinez 
  ខ្សែប្រយុទ្ធ Lautaro Martinez 
   ខ្សែការពារ Milan Škriniar 
   ខ្សែការពារ Milan Škriniar 

គួរបញ្ជាក់ផងដែរថា ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ក្លិបជាច្រើននៅតំបន់អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដល់ថ្នាក់ ប្រធានក្លិប Inter Milan បានប្រកាសស្វែងរកដៃគូសហការដែលអាចផ្ដល់ជំនួយដល់ពួកគេ។

នៅសប្តាហ៍នេះ Inter Milan ទើនតែប្រកាសថាក្លិបនឹងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនសំបកកង់ Pirelli បន្ទាប់ពីសហការគ្នាអស់រយៈកាលជាង២៦ឆ្នាំកន្លងមក៕

ក្រុមហ៊ុនសំបកកង់ Pirelli
ក្រុមហ៊ុនសំបកកង់ Pirelli

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T