Barca ដាក់៣គ្រាប់ ទម្លាក់ Sevilla និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន Copa Del Rey (មានវីដេអូ)

//s9.kh1.co/6a/6a1bfb5e374dd2ae53ece92ec5c940ab407aea78.jpg
កីទ្បា

 ០៤-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Dembele, Pique និង Braithwaite ចាប់ដៃគ្នាទម្លាក់ Sevilla ចេញពីពាន Copa del Rey

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្លិបអ្នកមានបុណ្យ Barcelona បានបើកទ្វារកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមភ្ញៀវ Sevilla ដែលជាជំនួបជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa Del Rey ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona

ក្នុងនោះដែរ នៅជើងទី១ Sevilla បានយកឈ្នះ Barcelona ក្នុងលទ្ធផល ២ ទល់នឹង ០ ទើប Barca ត្រូវតែឈ្នះចាប់ពីបីគ្រាប់ឡើងទៅទើបអាចទម្លាក់ Sevilla បាន។

កីឡាករ Barcelona
កីឡាករ Barcelona

យ៉ាងណាមិញ Barcelona មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយព្រោះចប់ការប្រកួត១២០ នាទីពេញ Barcelona បានទម្លាក់ Sevilla ចេញពីពាននេះដោយរកបាន៣គ្រាប់។

   អ្នកចាំទី Marc Andre-Ter Stergen
   អ្នកចាំទី Marc Andre-Ter Stergen

គ្រាប់បាល់ដំបូងកើតឡើងនៅនាទីទី១២ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele ស៊ុតមួយជើងពីចម្ងាយដោយបាល់ហោះផុតដៃអ្នកចាំទី Vaclik ធ្វើឲ្យ Barca នាំមុខ ១ ទល់នឹង ០និងរក្សាលទ្ធផលនេះរហូតចប់តង់ទី១។

ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 

នៅតង់ទី២ នាទីទី ៧១ ខ្សែការពារ Oscar Mingueza ស្រាប់តែបង្កកំហុសដោយបានរុញ កីឡាករម្នាក់របស់ Sevilla គឺ Ocampos ឲ្យដួលទើបលោកអាជ្ញាកណ្ដាលសម្រេចផ្លុំកញ្ចែផ្ដល់បាល់ប៉េណាល់ទី។

  ខ្សែការពារ Oscar Mingueza​ រុញ Ocampos 
  ខ្សែការពារ Oscar Mingueza​ រុញ Ocampos 

Lucas Ocampos ជាអ្នកទទួលបន្ទុកស៊ុតប៉េណាល់ទីផ្ទាល់ ប៉ុន្តែពេលបាល់ទាត់ចេញពីជើងគេសំដៅទៅរកសំណាញ់ទីភ្លាម អ្នកចាំទី Marc Andre-Ter Stergen ហក់សង្គ្រោះបាន។

  អ្នកចាំទី Marc Andre-Ter Stergen
  អ្នកចាំទី Marc Andre-Ter Stergen

ស្រាប់តែនៅចុងម៉ោងនាទីទី៩០+៤ ខ្សែការពារ Gerard Pique ដែលឈរនៅជិតនឹងមុខទីជាងគេបំផុត បានហក់តែតបាល់ដែលបញ្ជូនពីខ្សែប្រយុទ្ធ Antoine Griezmann ពីកៀនតារាងជួយបន្តក្ដីសង្ឃឹមឲ្យ Barcelona កាន់តែមានប្រៀបក្នុងការប្រកួត។

  ខ្សែការពារ Gerard Pique ស៊ុតបញ្ចូលទី
  ខ្សែការពារ Gerard Pique ស៊ុតបញ្ចូលទី

លោកគ្រូបង្វឹក Ronald Koeman ស្ទុះងើបពីកៅអីស្រែកអបអរសាទរ ប៉ុន្តែការប្រកួតនៅតែបន្តជាធម្មតាព្រោះលោកអាជ្ញាកណ្ដាលថែមម៉ោងប្រកួត រហូតនៅនាទីទី៩៥ ខ្សែប្រយុទ្ធ Martin Braithwaite ដែលទើបនឹងប្ដូរចូលជំនួស Pedri Gonzalez ហក់តែតបាល់វញ្ចូលទីថែមមួយគ្រាប់ទៀត ដោយមានការបញ្ចូនពីខ្សែការពារ Jordi Alba ធ្វើឲ្យ Barcelona យកឈ្នះ Sevilla ៣ ទល់នឹង ០ និងរក្សាលទ្ធផលនេះរហូតចប់ការប្រកួតជាផ្លូវការ។

  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

ចំពោះស្ថិតិនៃការប្រកួតគឺ Barcelona គ្រប់គ្រងបាល់បាន ៦៨% ខណៈ Sevilla បានតែ ៣២% និងស៊ុតចំគោលដៅបាន ៣ដង ឯក្រុមម្ចាស់ផ្ទះបាន៨ដង។

កីឡាករ Barcelona
កីឡាករ Barcelona

សរុបលទ្ធផលទាំងពីរជើងគឺ Barcelona បានយកឈ្នះ Sevilla ៣ ទល់នឹង ២ ធ្វើឲ្យក្រុមបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន Copa Del Rey បានសម្រេច៕

កីឡាករ Barcelona
កីឡាករ Barcelona

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T