មុននេះបន្តិច សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលចាក់វ៉ាក់សាំង AstraZeneca រួចហើយ

//s9.kh1.co/8a/8ae0fe32581f82985b38785eccc68eee500adab3.jpg
សង្គម

 ០៤-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចូលរួមអបអរសាទរ នាព្រឹកថ្ងៃ សម្តេចតេជោ និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត និង​មន្ត្រីជាន់ខ្ពស់ អញ្ជើញចាក់វ៉ាក់សាំង AstraZeneca

រាជធានីភ្នំពេញ៖ តាមរយៈការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន  បានទទួលចាក់វ៉ាក់សាំងAstraZeneca  រួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីរួមគ្នាបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររលឹកផងដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន មានបំណងបម្រុងនឹងចាក់វ៉ាក់សាំង Sinopharm ប្រទេសចិន ប៉ុន្តែដោយសារលក្ខខណ្ឌអាយុ ទើបសម្តេចមិនអាចចាក់បាន ប៉ុន្តែចំពោះវ៉ាក់សាំង AstraZeneca នេះពុំមានកំណត់អាយុឡើយ។

ជាមួយគ្នានោះដែរ គេសង្កេតឃើញមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលដែលបានទទួលចាក់វ៉ាក់សាំង AstraZeneca ជាបន្តបន្ទាប់ បន្ទាប់ពីសម្តេចទាំងពីរ​ ទទួលវ៉ាក់សាំងរួច ក្នុងនោះមានដូចជា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ម ប៊ុនហេង  ឯ.ឧ ស៊ុន ចាន់ថុល ឯ.ឧ ឱម យិនទៀង និងសម្តេចក្រឡាហោមសខេង និង មន្រ្តីជាន់ខ្ពស់ជាច្រើនផ្សេងទៀត៕

ដើម្បីជ្រាបកាន់ច្បាស់សូម ទស្សនារូបភាពខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន 
សម្តេចតេជោ ហ៊ុន សែន 
សម្តេចកត្តិព្រឺទ្ធបណ្ឌិត
សម្តេចកត្តិព្រឺទ្ធបណ្ឌិត
ឯ.ឧ ម៉ម ប៊ុនហេង
ឯ.ឧ ម៉ម ប៊ុនហេង
សម្តេច ស ខេង
សម្តេច ស ខេង
ឯ.ឧ ស៊ុន ចាន់ថុល
ឯ.ឧ ស៊ុន ចាន់ថុល
ឯ.ឧ ឱម យិនទៀង
ឯ.ឧ ឱម យិនទៀង
គ្រូពេទ្យ
គ្រូពេទ្យ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T