តើប្រិយមិត្តជឿរដែរឬទេថា តំនក់កាហ្វេដែលជាប់នឹង ពែងកាហ្វេអាច យកមកកែឆ្នៃអោយទៅជា គំនូរមួយផ្ទាំងធំ ដ៏ស្អាតបាន ? ស្នាដៃដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើងដោយវិចិត្រករ ស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាត ទៀតផង។

តាមប្រភពព័ត៌មាន នាងមិនបានបញ្ជាក់ពី ឈ្មោះពិតប្រាកដរបស់នាងទេ ប៉ុន្តែនាងបានបង្ហាញពី ឈ្មោះនៅតាម អ៊ិនធើណិតរបស់នាងគឺ "Oh I See Red" យើងមិនបានដឹងថាឈ្មោះរបស់នាង មានន័យយ៉ាងណានោះទេ។ តាមរយៈវីដេអូនេះប្រិយមិត្តនឹងបាន ឃើញមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការឆ្នៃប្រឌិត ផងដែរ។ នាងបានចំនាយពេលវេលាអស់ដល់ទៅ ១២ ម៉ោងសំរាប់ផ្ទាំងគំនូរមួយផ្ទាំងនេះ។ នាងបានបន្ថែមថា វាពិតជាមិនងាយស្រួលឡើយព្រោះថា បើសិនជានាងដាក់កាហ្វេជ្រុលនោះវា នឹងធ្វើអោយផ្ទាំងគំនូរខូចខាត ជាមិនខាន ទេ៕

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះវិចិត្រករមួយរូបនេះ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]