ខ្ញីចាស់ John Barnes ជំរុញឲ្យ Liverpool រនាំងការពារឆ្នើមរបស់ Real Madrid រូបនេះ ឲ្យបានមុន Man UTD

//s9.kh1.co/ac/ac336bfb6d4a01421fad0f883c409bb90c60db62.jpg
កីទ្បា

 ០៣-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក John Barnes ប្រាប់ឱ្យ Liverpool ទិញយក Varane

អង់គ្លេស ៖ លោក John Barnes បានណែនាំឲ្យក្លិបហង្សក្រហម Liverpool ចូលប្រកួតប្រជែងជាមួយក្លិបបិសាចក្រហម Manchester United ក្នុងការទិញយកខ្សែការពារ Raphael Varane ពីក្លិបអធិរាជស Real Madrid នៅរដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Raphael Varane 
  ខ្សែការពារ Raphael Varane 

កីឡាករសញ្ជាតិបារាំងរូបនេះនឹងផុតកុងត្រាជាមួយក្លិបម្ចាស់ពាន UCL ១៣សម័យនៅឆ្នាំ២០២២នេះហើយ ទើប Real Madrid ចង់គិតគូលៃលកលក់ Varane ទៅឲ្យក្លិបណាដែលចង់បានគេព្រោះគេហាក់បីដូចជាមិនចង់បន្តកុងត្រាថ្មីជាមួយក្លិបឡើយ។

  ខ្សែការពារ Raphael Varane 
  ខ្សែការពារ Raphael Varane 

យោងតាមការរាយការណ៍ Raphael Varane ចង់ចាកចេញទៅស្វែងរកការប្រកួតប្រជែងថ្មីក្រោយស្នាក់នៅទឹកដី Santiago Bernabeu តាំងពីឆ្នាំ២០១១មក ខណៈដែល Manchester United កំពុងសម្លឹងចង់បញ្ចុះបញ្ចូលគេឲ្យមកលេងនៅ Premier League ។

  ខ្សែការពារ Raphael Varane 
  ខ្សែការពារ Raphael Varane 

កាលពីរដូវកាលមុន ភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ព្យាយាមចរចាយក Varane មក Old Trafford ដែរតែបរាជ័យទើបរដូវកាលនេះ ក្លិបនឹងចូលប្រជែងទិញយកកីឡាករវ័យ ២៧ឆ្នាំរូបនេះឲ្យបានដើម្បីយកមកចាប់ដៃគូជាមួយប្រធានក្រុម Harry Maguire

កីឡាករ Manchester United
កីឡាករ Manchester United

ដោយមើលឃើញសមត្ថភាពរបស់ Varane លោក John Barnes គិតថា Liverpool គួរតែទិញយកកីឡាករម្នាក់នេះកាត់មុខកាត់មាត់ Man UTD ឲ្យបានព្រោះបញ្ហាកង្វះខ្សែការពារនៅ Liverpool នៅមិនទាន់ដោះស្រាយបានមួយរយភាគរយនៅឡើយទេបើទោះបីក្លិបបានទិញយក Ben Davies និងខ្ចីជើង Ozan Kabak មកក៏ដោយ។

ខ្សែការពារ Ben Davies និង Ozan Kabak
ខ្សែការពារ Ben Davies និង Ozan Kabak

លោក Barnes បានថ្លែងប្រាប់ BonusCodeBets ថា៖

គេ(Raphael Varane)ជាកីឡាករដែលផ្លាស់ទីលឿនណាស់ គេជាខ្សែការពារដ៏ល្អម្នាក់ អ៊ីចឹងហើយទើបខ្ញុំគិតថាគេអាចលេងត្រូវជើងជាមួយ Liverpool ។ ខ្ញុំគិតថាបើ Liverpool ទិញយក Varane មែន វានឹងក្លាយជារឿងមួយដ៏អស្ចារ្យ។ គេនឹងអាចជួយពង្រឹងក្រុមនៅ Premier League ទាំងអស់បានតែបើសិនគេចាកចេញពី Real Madrid មែននោះ ក្រុមជាច្រើនប្រាកដជាចូលប្រជែងទិញយកគេហើយ៕

លោក John Barnes 
លោក John Barnes 
លោក John Barnes 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T