លេងសើចអត់បានទេ! មើលកូនចុងភៅអាយុ ៣ឆ្នាំរូបនេះផង មានជំនាញធ្វើម្ហូបមិនធម្មតា ផ្អើលអស់មហាជន (មានវីដេអូ)

//s9.kh1.co/ec/eccdeae16e416e3b1edd225a35cca3556d207574.jpg
សង្គម

 ០៣-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កូនចុងភៅអាយុទើបតែ ៣ឆ្នាំម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយមានអ្នកចុច Follow រាប់លាននាក់នៅលើ TikTok អំពីវីដេអូឃ្លីបខ្លីៗនៃការបង្រៀនធ្វើម្ហូបដ៏គួរឲ្យស្រលាញ់របស់គេ។

សហរដ្ឋអាមេរិក៖ កូនចុងភៅអាយុទើបតែ ៣ឆ្នាំម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកចុច Follow រាប់លាននាក់នៅលើបណ្ដាញសង្គម TikTok អំពីវីដេអូឃ្លីបខ្លីៗនៃការបង្រៀនធ្វើម្ហូបរបស់គេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងតូច Ilirian Kameraj មានទីលំនៅ ស្ថិតនៅ Great Neck ក្នុងទីក្រុងញ៉ូយ៉ក ដែលធ្លាប់មានបទពិសោធន៍ចូលផ្ទះបាយជាមួយនឹងម្ដាយរបស់គេ តាំងពីមានអាយុតិចជាង ១ខួបមកម្ល៉េះ។ ហើយចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ ស្ដ្រីជាម្ដាយឈ្មោះ Dorentina បានចាប់ផ្ដើមធ្វើការចែករំលែកវីដេអូនៃការធ្វើម្ហូបរបស់ Ilirian នៅលើបណ្ដាញសង្គម TikTok ដោយទទួលបានអ្នកចុចមើលរាប់លានដងឯណោះ។

ក្មេងប្រុស Ilirian បានចាប់ផ្ដើមដំបូងៗដោយការធ្វើអាហារងាយៗដូចជា នំខេកជាដើម ប៉ុន្ដែពេលនេះ គេអាចធ្វើនំ និងម្ហូបបានច្រើនមុខទៀត ហើយថែមទាំងអាចជួយម្ដាយធ្វើសាច់មាន់អាំងបានផងដែរ។

ទន្ទឹមនឹងនេះ អ្នកស្រី Dorentina បាននិយាយថា កូនរបស់អ្នកស្រីអាចធ្វើការក្នុងផ្ទះបាយបានច្រើន ប្រសិនបើផ្ដល់ឱកាសឲ្យគេ ប៉ុន្ដែដោយសារគិតលើសុវត្ថិភាពជាចម្បង ដូច្នេះអ្នកស្រីបានដាក់កូនប្រុសឲ្យនៅឆ្ងាយពីកូនកាំបិត ហើយបង្រៀនឲ្យគេរៀនប្រើម៉ាស៊ីនចិតបន្លែជំនួសវិញ ដើម្បីចៀសវាងមានបញ្ហាណាមួយកើតឡើង ជាយថាហេតុ៕

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់  Ilirian
សកម្មភាពធ្វើម្ហូបអាហាររបស់ Ilirian
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T