Andy Cole គិតថា Haaland នឹងចូលរួមជាមួយក្លិបនៅ PL មួយនេះ តែមិនមែន Man UTD ទេ

//s9.kh1.co/58/5831ffd48bb1cfb3c06c2fa50baea1c7a55c6d2b.jpg
កីទ្បា

 ០៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Cole គិតថា Haaland នឹងទៅលេងឱ្យ Manchester City

អង់គ្លេស៖ លោក Andy Cole ដែលជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United គិតថាខ្សែប្រយុទ្ធ Erling Haaland នឹងចូលរួមជាមួយក្លិបមេឃខៀវ Manchester City ដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់ Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

Haaland ប៊ិះនឹងបានផ្ទេរទៅលេងនៅទឹកដីកីឡដ្ឋាន Old Trafford កាលពីខែធ្នូឆ្នាំ២០១៩ ទៅហើយប៉ុន្តែពេលនេះ Man UTD មិនសូវសប្បាយចិត្តទេពេលលោក Mino Raiola ដែលជាភ្នាក់ងារតំណាងរបស់កីឡាករសញ្ជាតិន័រវេសរូបនេះបានបង្ហើបថាក្លិបណាដែលចង់បាន Haaland ត្រូវបោះលុយ ៦២លានផោន(ស្មើនឹងប្រមាណ១០០លាមដុល្លារ) ដាក់លើតុស្របពេលគេគិតថា Haaland នឹងមិនស្នាក់នៅបន្តជាមួយក្លិប Borussia Dortmund នៅរដូវកាលក្រោយនោះឡើយ។

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

ថ្មីៗនេះ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមុខទទួលត្រង់ៗតែម្ដងថាគាត់កំពុងសម្លឹងមើល Haaland ជាប់ជានិច្ច។

  ខ្សែប្រយុទ្ធ Erling Haaland និងលោកគ្រូបង្វឹក  Ole Gunnar Solskjaer
  ខ្សែប្រយុទ្ធ Erling Haaland និងលោកគ្រូបង្វឹក  Ole Gunnar Solskjaer

ប៉ុន្តែលោក Andy Cole បែរជាមិនគិតថាខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះនឹងទៅចូលរួមជាមួយ Manchester United ឡើយ ដោយគេអាចនឹងសម្លឹងចង់ទៅ Manchester City ជំនួសដើម្បីបានលើកពានរង្វាន់ធំៗក្រោយការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola

  ខ្សែប្រយុទ្ធ Erling Haaland
  ខ្សែប្រយុទ្ធ Erling Haaland

លោកបានថ្លែងប្រាប់សារព័ត៌មាន Mirror ថា៖

ដើម្បីទាក់ទាញកីឡាករឆ្នើមៗដូចជា Haaland ក្លិបទាំងអស់គួរតែមានអ្វីម្យ៉ាងក្នុងដៃសម្រាប់ផ្ដល់ជាប្រយោជន៍ដល់រូបគេ។ ក្លិបនោះគួរតែជាក្លិបដែលកំពុងល្បីឈ្មោះ និងខ្លាំងក្លា អាចមានលទ្ធភាពឈ្នះពានរង្វាន់បាន ដូចជា Manchester City, Liverpool, Chelsea, Real Madrid ឬក៏ Barcelona ដែលតាមខ្ញុំមើលទៅ Manchester United មិនទាន់អាចប្រជែងយក Haaland ជាមួយក្លិបដែលបានរៀបរាប់ខាងលើទេ។ ទោះបីជាខ្ញុំស្រឡាញ់ Man UTD ប៉ុណ្ណាក៏ខ្ញុំមិនគិតថាក្លិបនេះអាចយកកីឡាករឆ្នើមៗដូចជាគេបានទេ។ អូខេ! កាលមុនខ្ញុំព្រមទទួលស្គាល់ថា អ្នកណាៗក៏ចង់លេងឲ្យ Man UTD ដែរប៉ុន្តែនេះជាឆ្នាំ២០២១ហើយ ខ្ញុំមិនច្បាស់ទេថាកីឡាករអស់នោះចង់មកក្លិបឬអត់៕

លោក Andy Cole
លោក Andy Cole
លោក Andy Cole

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T