នឹកស្មានមិនដល់! ស្រ្ដី ២នាក់ ធ្វើការជាមួយគ្នាអស់រយៈ ៩ឆ្នាំ ទើបរកឃើញថា ជាបងប្អូនបង្កើត

//s9.kh1.co/e7/e786a45a1518b444d9dd96ccf197315c4e69a7df.jpg
សង្គម

 ០៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ស្រ្ដី ២រូប ដែលត្រូវជាមិត្ដជិតស្និទ្ធនឹងគ្នាអស់រយៈពេល ៩ឆ្នាំ ​ ទើបទទួលដំណឹងថា ពួកគេទាំង ២នាក់ មានជាប់សាច់ឈាមជាបងប្អូនស្រីបង្កើតនឹងគ្នា

អាមេរិក៖ រឿងនឹកស្មានមិនដល់មួយ បានកើតឡើងទៅលើស្រ្ដី ២រូប ដែលត្រូវជាមិត្ដជិតស្និទ្ធនឹងគ្នាអស់រយៈពេល ៩ឆ្នាំមកហើយ ​តែចុងក្រោយ​ទើបដឹងថា ពួកគេទាំង ២នាក់ មានជាប់សាច់ឈាមជាបងប្អូនស្រីបង្កើតនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នាង Cassandra Madison និង Julia Tinetti បានប្រាប់សារព័ត៌មានដូចនេះថា ពួកគេបានស្គាល់គ្នាកាលពីឆ្នាំ ២០១៣ ខណៈពេលពួកគេទាំង២ កំពុងធ្វើការនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង New Haven សហរដ្ឋអាមេរិក។ ដោយសារតែពួកគេទាំង ២នាក់ជាកូនចិញ្ចឹម និងមានរូបសាក់ដូចគ្នាផងនោះ ពួកគេទាំង ២ក៏បានក្លាយជាមិត្ដភក្ដិជិតស្និទ្ធនឹងគ្នាយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ ពួកគេក៏មានការសង្ស័យពីទំនាក់ទំនងរបស់ពួកគេផងដែរ ប៉ុន្ដែឯកសារសុំកូនចិញ្ចឹមរបស់ Julia បង្ហាញថា ពួកគេគ្មានទំនាក់ទំនងសាច់ឈាមនោះទេ។ ដោយមិនអស់ចិត្ត ​ នាង Cassandra Madison ក៏បានទាក់ទងទៅឳពុកម្ដាយបង្កើតរបស់ខ្លួនផ្ទាល់ ទើបទទួលដឹងថា ខ្លួនមានបងប្អូនស្រីម្នាក់ទៀត ត្រូវបានគេយកទៅចិញ្ចឹម​។

គួរជម្រាបដែរថា យោងតាមការធ្វើតេស្ដ DNA កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញឱ្យឃើញថា ពួកគេទាំង ២នាក់ ពិតជាមានឈាមជ័រជាបងប្អូនបង្កើតនឹងគ្នាមែន៕

  អ្នកនាង Cassandra Madison និង Julia Tinetti
  អ្នកនាង Cassandra Madison និង Julia Tinetti
  អ្នកនាង Cassandra Madison និង Julia Tinetti
  អ្នកនាង Cassandra Madison និង Julia Tinetti
បងប្អូនស្រីទាំង ២នាក់ កំពុងមើលរូបកាលពីនៅតូច
បងប្អូនស្រីទាំង ២នាក់ កំពុងមើលរូបកាលពីនៅតូច
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T