សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់មួយនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១

//s9.kh1.co/a4/a4ccb64f3d41c840ef1566ca0e886aa6f28d5584.png
សង្គម

 ០៣-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្លែកភ្នែកជាមួយសណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់ ប្លែកភ្នែកជាមួយសណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់

បរទេស៖ សណ្ឋាគារមួយកន្លែងដែលមានរូងរាងដូចភ្នែកម្នាស់មានឈ្មោះថា Populous ជាសណ្ឋាគារដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងដំបូលពណ៌បៃតងហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៣។ គម្រោងសម្រាប់ទីក្រុង ឌែនវើរដ្ឋខូឡូរ៉ាដូ នៅលើដីឡូតិ៍ជ្រុងដែលមានភាពមមាញឹកហើយនឹងមានទំហំដល់ទៅ ១៣៥,០០០ ហ្វីតការ៉េ (ប្រហែល ១២.៥០០ ម៉ែត្រក្រឡា) មានកម្ពស់ ១៣ ជាន់។ ផ្ទៃខាងក្នុងសណ្ឋាគារមានបន្ទប់គេងខ្នាតតូច ៤០ កន្លែងលំហែកាយ បន្ទប់ សាល កន្លែងលក់អាហារ និងភេសជ្ជៈមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារនេះមានទម្រង់ជាភ្នែកម្នាស់រួមជាមួយរូបចម្លាក់ផ្សេងៗ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងទទួលបាននូវស្តង់ដារអគារបៃតង LEED ពណ៌មាស និងលក្ខណៈពិសេសដែលអាចទ្រទ្រង់បានរួមមានបន្ទះសូឡាដែលមានមូលដ្ឋានលើដំបូលដើម្បីកាត់បន្ថយអគ្គិសនី។ បង្អួចប្លែកៗរបស់វាក៏នឹងផ្តល់នូវម្លប់សម្រាប់បន្ទប់សណ្ឋាគារផងដែរ។

បច្ចុប្បន្ននេះកំពុងរង់ចាំការអនុញ្ញាតក្នុងការធ្វើផែនការ នឹងគម្រោងសាងសង់ទាំងអស់នេះគេរំពឹងថាការសាងសង់ចាប់ផ្តើមនៅចុងឆ្នាំ២០២១នេះតែម្ដង នឹងចំណាយពេលពីរឆ្នាំដើម្បីបញ្ចប់ការសាងសង់៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
សណ្ឋាគារដែលមានរូបរាងដូចភ្នែកម្នាស់
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T