មើលឲ្យជាក់! Neville តឿន Man UTD ឲ្យគិតគូមែនទែនមុនដោះលែងឲ្យម្នាក់នេះចាកចេញ

//s9.kh1.co/d3/d383d8606733d5512c8b0fc13f129ba13abc4968.jpg
កីទ្បា

 ០៣-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Neville ប្រាប់ Man UTD ឱ្យគិតឱ្យច្បាស់មុនលក់ Daniel James

អង់គ្លេស៖ លោក Gary Neville ដែលជាអតីតកីឡាកររបស់បិសាចក្រហម Manchester United បានធ្វើការដាស់តឿន ភាគីរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ថាឲ្យគិតគូឲ្យល្អិតល្អន់មុនពេលសម្រេចចិត្តលក់ ខ្សែបម្រើ Daniel James បន្ទាប់ពីលោកឃើញពីទម្រង់លេងនិងសមត្ថភាពរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

កីឡាករសញ្ជាតិវែលល៍រូបនេះមិនមែនជាកីឡាករដែល Man UTD ចាត់ទុកថាសំខាន់នោះឡើយ ប៉ុន្តែគេលេងបានល្អកាលផ្ទេរមកទឹកដី Old Trafford ក្រោយផ្ទេរមកពីក្លិប Swansea City ។

  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

បន្ទាប់មក Daniel James រាងធ្លាក់ជើងបន្តិចនៅដើមរដូវកាលនេះ ប៉ុន្តែថ្មីៗនេះ James ពីមុនបានត្រឡប់មកវិញហើយដោយបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់បិទគូថកាល Man UTD លត់ Southampton ៩ ទល់នឹង ០។

  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

យ៉ាងណាមិញ សារព័ត៌មាន The Telegraph បានរាយការណ៍ថាក្លិប Leeds កំពុងទាក់ទងចង់បាន James កាលពីខែមករាដែលធ្វើឲ្យលោក Gary Neville មានក្ដីព្រួយបារម្ភថា Man UTD អាចនឹងស្តាយក្រោយបើសិនសម្រេចចិត្តលក់គេមែន។

  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

លោកបានថ្លែងប្រាប់ Sky Sports ថា៖

ខ្ញុំគិតថា Daniel James គួរតែស្នាក់នៅ Manchester United បន្ត ព្រោះគ្រប់យ៉ាងស៊ីសងលើក្លិបទេ! អ្នកសាកគិតទៅមើលថាតើគេជាកីឡាករដែលអ្នកចង់ដាក់ឲ្យចូលលេងរាល់សប្តាហ៍ឬមិន? ចម្លើយគឺ James អាចនឹងមិនបានជាប់ជម្រើស១១នាក់ដំបូងប៉ុន្តែគេអាចជាកីឡាករដែលងើបពីកៅអូបម្រុងមកស៊ុតបញ្ចូលទីបានព្រោះគេផ្លាស់ទីលឿនណាស់។ គេជាកីឡាករល្អម្នាក់សម្រាប់ Man UTD ខ្ញុំគិតថាក្លិបគួរតែគិតឲ្យច្បាស់។

លោក Gary Neville 
លោក Gary Neville 
លោក Gary Neville 

ដោយឡែកបើសិន Man UTD មិនព្រមលក់ Daniel James នោះ Leeds ប្រាកដជាស្តាយក្រោយខណៈដែលពេលនេះក្លិបបិសាចក្រហមពុំទាន់មានទំនោរណាមួយថានឹងលក់ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះឡើយនិងអាចរង់ចាំមើលថាតើគេរក្សាទម្រង់លេងល្អថេរឬយ៉ាងណា៕

  ខ្សែបម្រើ Daniel James 
  ខ្សែបម្រើ Daniel James 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T