គួរឲ្យអនិច្ចា! អតីតតារាខ្មែរ និយមស្ទាយ៍ Michael Jackson លាន សូនី ជួបគ្រោះថ្នាក់ស្ទើរបាត់ជីវិត សឹងគ្មានអ្នកដឹង

//s9.kh1.co/63/63dd366a2417cc2f138fc8c4a96b435256c18f76.png
តារា & កម្សាន្ដ

 ០៣-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក លាន សូនី ជួបគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែបាត់ជីវិត ប៉ុន្តែពុំសូវមានប្រជាជនខ្មែរច្រើន ដែលបានដឹងពីរឿងរ៉ាវដ៏សែនរន្ធត់របស់លោកពូ

ភ្នំពេញ: លោក លាន សូនី ដែលមានយុវជននៅសម័យបច្ចុប្បន្នមិនសូវច្រើនប៉ុន្មានឡើយ ដែលបានស្គាល់លោក ប៉ុន្តែលោកត្រូវបានប្រជាជនខ្មែរនាចុងទសវត្សទី៩០ និងដើមឆ្នាំ២០០០ ស្គាល់ច្បាស់ថា លោកជាអតីតតារាចម្រៀងបែប Pop និងនិយមស្ទាយ៍តាមបែប Michael Jackson ប្រចាំស្រុកខ្មែរមួយរូបដែលមានសមត្ថភាព និងទេពកោសល្យដ៏បុិនប្រសប់ ដែលបានធ្វើឲ្យប្រជាប្រិយរបស់លោកកាលពីជំនាន់នោះ មិនខុសគ្នាពីតារាល្បីៗមួយចំនួននៅក្នុងសម័យនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក លាន សូនី
  លោក លាន សូនី

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយជាមួយនឹងនាទី Movie star research លោកបានប្រាប់ឲ្យដឹងថា លោកធ្លាប់បានជួបនឹង គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងកំឡុងពេលដែលលោកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព ទៅសែនបន្តនៅផ្ទះរបស់ប្អូនប្រុសលោក ប៉ុន្តែដំណឺងដែលសែនរន្ធត់នេះ ហាក់មិនសូវមានប្រជាជនខ្មែរ ព្រមទាំងប្រិយមិត្តច្រើនប៉ុន្មានទេ ដែលបានដឹង។

  លោក លាន សូនី
  លោក លាន សូនី

គួររំលឹកផងដែរថា ក្រៅតែពីបទចម្រៀងជាភាសាខ្មែរ លោកក៏មានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញផងដែរ៕

  លោក លាន សូនី
  លោក លាន សូនី
លាន​ សូនី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T