បន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីម្សិលមិញ ព្រួសពពកផេះកម្ពស់ជាង ៥គីឡូម៉ែត្រ ឡើងទៅលើមេឃ (មានវីដេអូ)

//s9.kh1.co/4d/4d861b6916e730a7b042069bba9e04f947c13b1e.jpg
សង្គម

 ០៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ីម្សិលមិញ ព្រួសពពកផេះកម្ពស់ជាង ៥គីឡូម៉ែត្រឡើងទៅលើមេឃ។

ឥណ្ឌូណេស៊ី៖ បន្ទុះភ្នំភ្លើង Sinabung ក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី០២ ខែមីនាម្សិលមិញនេះ បានព្រួសពពកផេះក្ដៅកម្ពស់ជាង ៥គីឡូម៉ែត្រឡើងទៅលើអាកាស ដែលជាការផ្ទុះដ៏ខ្លាំងក្លាលើកដំបូង ចាប់តាំងពីខែសីហា ឆ្នាំ២០២០មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំភ្លើង Sinabung បានបញ្ចេញសកម្មភាពកាន់តែខ្លាំងឡើងចាប់តាំងពីខែសីហា ឆ្នាំមុនមកម្ល៉េះ ដែលបានផ្ដល់សញ្ញាដល់ពលរដ្ឋរស់នៅខេត្ដស៊ូម៉ាត្រាខាងជើង ក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុតទី២។ ហើយក្នុងហេតុការណ៍បន្ទុះភ្នំភ្លើងថ្ងៃម្សិលមិញនេះ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្ដរាយភ្នំភ្លើង និងភូគព្ភសាស្ដ្ររបស់ឥណ្ឌូណេស៊ីបាននិយាយថា មិនមានអ្នកស្លាប់ និងរបួសទេនោះទេ ប៉ុន្ដែមន្ដ្រីបានជំរុញឲ្យប្រជាជននៅឲ្យឆ្ងាយពីររណ្ដៅភ្នំភ្លើងយ៉ាងហោចណាស់ ៣គីឡូម៉ែត្រ។

តួយ៉ាងតាមរយៈវីដេអូឃ្លីប និងរូបភាពនៃការផ្ទុះឡើងរបស់ភ្នំភ្លើង Sinabung បានបង្ហាញឲ្យឃើញពីពពកផេះក្រាស់ ខ្មួលខ្មាញ់ បានព្រួសឡើងទៅលើផ្ទៃអាកាស ដែលបានបង្កឲ្យពលរដ្ឋមួយចំនួនតូចមានការភិតភ័យផងដែរ។

គួរឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីមានទីតាំងភូមិសាស្រ្តស្ថិតនៅលើ ខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាតំបន់មានសកម្មភាពរញ្ជួយខ្លាំង ដែលមានផ្ទាំងផ្សេងៗគ្នានៅលើស្រទាប់ផែនដីជួបគ្នា និងបង្កើតជាការរញ្ជួយដី និងភ្នំភ្លើងមួយចំនួនធំ។ ជាក់ស្ដែង ប្រទេសនេះមានភ្នំភ្លើងសកម្មជិត ១៣០ ដែលច្រើនជាងប្រទេសដទៃទៀត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
បន្ទុះភ្នំភ្លើង Sinabung
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T