មាន សូនីតា បង្អួតសម្រស់លើទឹកដីមណ្ឌលគីរី យ៉ាងប្លែកភ្នែក ថែមទាំងរៀបរាប់ថា...

//s9.kh1.co/78/78740bf0b09e3402c11364134b6091d052d16ca3.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងដ៏មានប្រជាប្រិយកញ្ញា មាន សូនីតា ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងអ្នកគាំទ្ររបស់នាងផ្ទាល់។ ជាពិសេសមួយរយៈចុងក្រោយនេះ នាងចូលចិត្តបង្ហោះរូបភាព បង្អួតសម្រស់ជាមួយឈុតសម្លៀកបំពាក់ស៊ីវិល័យ។

ភ្នំពេញ៖តារាសម្ដែងកញ្ញា មាន សូនីតា ដែលត្រូវបានមហាជនស្គាល់ថាជា រាជនីក្រមា និងជាតារាមូ៉ដែលមួយរូបដែលផ្ទុះការគាំទ្រពីសំណាក់អ្នកគាំទ្រផងនោះ ថ្មីៗនេះ​កញ្ញាទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើទឹកដី ភូមិភាគឥសា្ឍន្ត ខេត្ត មណ្ឌលគីរី មើលទៅគួរឲ្យទាក់ទាញជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់់ស្តែង កញ្ញាតែងតែបង្ហោះរូបភាពញឹកញាប់ពីស្ទាយ៍ថតរូប ការស្លៀកពាក់បែប ហាយសូជារឿយៗផងដែរ។ ដោយឡែក ក្នុងកាបង្ហាញរូបភាពនៅលើទឹកដីព្រៃភ្នំដ៏ស្រស់បំព្រងរបស់ តារាសម្តែងស្រីរូបនេះ នៅលើបណ្ដាញសង្គម យើងឃើញថាមានកំពុងមានការពេញចិត្ត ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរពីសម្រស់របស់កញ្ញា ពីព្រោះគ្រប់រូប គ្រប់ប្លង់ ស្ទាយ៍ថត និងការលេងទឹកមុខរបស់កញ្ញា ពិតជាមានភាពទាក់ទាញ និងស្រស់ស្អាត មិនធម្មតានោះឡើយ។

ជាពិសេស​ ជាមួយនិងការបង្អួតសម្រស់ ដ៏ស្រស់ស្អាតរបស់ កញ្ញា ជាមួយឈុតសម្លៀកបំពាក់ស៊ិស៊ីបែបស៊ីវិល័យ បង្ហាញរាងដ៏ស្រលូន សាច់សខ្ចី អមនិងសម្រស់ធម្មជាតិ នាងក៏បាន សរសេររៀបរាប់ជាមួយ caption បែបនេះថា៖

អេ ... មនុស្សកំហូច ! នៅលើលោកនេះ គ្មានអ្នកណាមិនចូលចិត្តអ្នកស្វីតទេ- សួរថាចូលចិត្តអ្នកស្វីតដាក់ខ្លួនឯងអត់? - ចូលចិត្តអោយគេ take care អត់?ហើយបើចូលចិត្ត ចង់អោយគេធ្វើដាក់ខ្លួនឯង ចុះហេតុអីយើងមិនធ្វើដាក់គេវិញចុះ ?? មិចយើងលេងខូចគេមេស ?៕

សាររបស់ មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
មាន សូនីតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T