អស្ចារ្យ! សណ្ឋាគារលើអវកាសដំបូងបង្អស់របស់ពិភពលោក នឹងចាប់ផ្តើមសាងសង់នៅក្នុងគន្លងតារាវិថីរបស់ផែនដី នៅឆ្នាំ2025 (មានវីដេអូ)

//s9.kh1.co/13/13e4113fc049dcd4d874bc2f577abf83a8942769.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះជាយ៉ាងណាក៏គេនៅមិនទាន់ដឹងពីតម្លៃនៃការសាងសង់ និងការស្នាក់នៅនោះទេ។

បរទេស៖ សណ្ឋាគារអវកាសដំបូងបង្អស់របស់ពិភពលោក នឹងគ្រោងសាងសាង់ក្នុងគន្លងតារាវិថីកម្រិតទាបរបស់ផែនដី នៅឆ្នាំ2025 ហើយវានឹងមានទាំងភោជនីយដ្ឋាន រោងកុន ស្ប៉ា និងបន្ទប់សម្រាប់មនុស្ស400នាក់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC) ស្ថានីយ Voyager Station នេះអាចដំណើរការបាននៅដើមឆ្នាំ2027 ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានសាងសង់ក្នុងគន្លងផែនដី។

ស្ថានីយអវកាសនេះនឹងមានរាងជារង្វង់ធំមួយ ហើយវិលដើម្បីបង្កើតទំនាញសិប្បនិម្មិត ដែលនឹងកំណត់នៅកម្រិត ប្រហាក់ប្រហែលនឹងទំនាញនៅលើផ្ទៃនៃឋានព្រះចន្ទដែរ។

សណ្ឋាគាររបស់ស្ថានីយ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដូចនឹងនាវាទេសចរណ៍ដែរ ដោយរួមមានកន្លែងមើលទេសភាព (viewing lounges) កន្លែងប្រគុំតន្ត្រី បារ បណ្ណាល័យ កន្លែងហាត់ប្រាណ និងស្ប៉ា ហើយវានឹងវិលជុំវិញផែនដីរៀងរាល់90នាទីម្តង។ វានឹងមាន pods ជាច្រើនដែលភ្ជាប់នៅខាងក្រៅនៃរង្វង់វិល ហើយ pods ទាំងនេះអាចត្រូវបានលក់ទៅអោយភ្នាក់ងារដូចជាអង្គការណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រាប់ការស្រាវជ្រាវអវកាស។

រូបភាព
រូបភាព

វានឹងមានម៉ូឌុលស្នាក់នៅចំនួន24 ភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃរង្វង់។ ម៉ូឌុលខ្លះក្នុងចំណោម24ម៉ូឌុលទាំងនេះ នឹងរួមបញ្ចូលកន្លែងហាត់ប្រាណ ផ្ទះបាយ ភោជនីយដ្ឋាន បារ និងកន្លែងសំខាន់ៗផ្សេងទៀត សម្រាប់អ្នកដែលនៅលើស្ថានីយក្នុងរយៈពេលយូរ។

ម៉ូឌុលផ្សេងទៀតនឹងអាចត្រូវបានជួល ឬលក់ទៅឱ្យក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនានា ដើម្បីប្រើក្នុងគោលបំណងផ្សេងៗ។

ទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតណាមួយអំពីការចំណាយលើការសាងសង់ស្ថានីយអវកាស ឬតម្លៃនៃការចំណាយរយៈពេលមួយយប់នៅក្នុងសណ្ឋាគារនោះទេ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វិដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T