ជាលើកដំបូង! ប្រទះឃើញពូជត្រីឆ្លាមដ៏ចម្លែក ដែលអាចបញ្ចេញពន្លឺ បានដោយខ្លួនឯង

//s9.kh1.co/f8/f8f4adcf89717656d08691f0ded5fb296b62db7c.jpg
បច្ចេកវិទ្យា

 ០៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បាតុភូត bioluminescence (សរីរាង្គអាចបញ្ចេញពន្លឺ) ត្រូវបានប្រទះឃើញនៅក្នុងខ្លួនពួកវា។

នូវែលហ្សេឡង់៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគាត់បានប្រទះឃើញពូជត្រីឆ្លាមទឹកជ្រៅចំនួន៣ ដែលរស់នៅក្នុងសមុទ្រប្រទេសនូវែលហ្សេឡង់ និងអាចបញ្ចេញពន្លឺបានដោយខ្លួន​ឯងនៅទីងងឹត។ ប្រភេទត្រីទាំងនេះត្រូវបានគេយកពីតំបន់បាតសមុទ្រ Chatham Rise ភាគខាងកើតប្រទេសនូវែលហ្សេឡង់ នៅក្នុងខែមករាកាលពីឆ្នាំមុន នេះបើយោងតាមសិក្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រីមួយប្រភេទដែលមានព្រុយដូចខ្លែង ត្រូវបានគេស្គាល់ថាជាត្រីកោងខ្នងបញ្ចេញពន្លឺ ដែលអាចលូតលាស់រហូតដល់ប្រវែង១៨០សង់ទីម៉ែត្រ។ សត្វ៣ប្រភេទនេះត្រូវបានគេស្គាល់រួចមកហើយ ចំពោះអ្នកជីវវិទូសមុទ្រ ប៉ុន្តែនេះជាលើកទីមួយហើយដែលបាតុភូត bioluminescence (សរីរាង្គអាចបញ្ចេញពន្លឺ) ត្រូវបានប្រទះឃើញនៅក្នុងខ្លួនពួកវា។

ត្រីឆ្លាមដែលអាចបញ្ចេញពន្លឺនៅផ្នែកខាងក្រោម បានដោយខ្លួនឯង
ត្រីឆ្លាមដែលអាចបញ្ចេញពន្លឺនៅផ្នែកខាងក្រោម បានដោយខ្លួនឯង

ខណៈពេលដែលសត្វសមុទ្រជាច្រើន ក៏ដូចជាសត្វល្អិតមួយចំនួនដូចជាសត្វអំពិលអំពែក អាចបញ្ចេញពន្លឺដោយខ្លួនឯង នេះជាលើកដំបូងដែលវាត្រូវបានគេរកឃើញមាននៅក្នុងត្រីឆ្លាមធំៗ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ត្រីឆ្លាមដែលបញ្ចេញពន្លឺផ្នែកខាងក្រោមពោះរបស់វា ប្រហែលជាអាចជួយពួកវាបន្លំខ្លួនពីសត្វប្រមាញ់ផ្សេងៗ ឬរងការវាយប្រហារនៅពីខាងក្រោមពួកវា។ ពួកគាត់បាននិយាយថា បាតុភូត bioluminescence គឺស្ថិតនៅតាមកោសិកាផលិតពន្លឺ photophores រាប់ពាន់ ដែលស្ថិតនៅក្នុងស្បែករបស់ត្រីឆ្លាម។

ប្រភេទសត្វទាំងបីដែលត្រូវបានគេសិក្សា បានរស់នៅក្នុងតំបន់ដែលមានជម្រៅចាប់ពី២០០ម៉ែត្រទៅ១,០០០ម៉ែត្រ (ជម្រៅអតិបរិមាដែលពន្លឺព្រះអាទិត្យអាចជះចូលទៅដល់)។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ប្រភេទសត្វទាំងនេះប្រឈមនឹងបរិស្ថានដែលខ្វះទីជម្រកដើម្បីលាក់ខ្លួន ដូច្នេះហើយតម្រូវឲ្យពួកវាប្រើវិធីសាស្ត្រ counterilluminati ដែលពួកវានឹងត្រូវបញ្ចញពន្លឺឲ្យស្របគ្នានឹងបរិស្ថាននៅជុំវិញដែលមានពន្លឺដែរ ដើម្បីបន្លំភ្នែក កុំឲ្យសត្រូវចាប់ភ្លឹក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T