អស់ស្ទះ! សំបុត្រចូលទស្សនាបាល់ទាត់ពិភពលោកឆ្នាំ២០២២ ដាក់លក់ហើយតែតម្លៃវិញថ្លៃចង់ខ្យល់ចាប់

//s9.kh1.co/d6/d6ddf5156486a148d97b53c94a21ac03daeb3b2b.jpg
កីទ្បា

 ០៣-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សំបុត្រចូលទស្សនាបាល់ទាត់ពិភពលោកឆ្នាំ២០២២ដាក់លក់ក្នុងតម្លៃជាង៤ម៉ឺនផោន

កាតា៖ យោងតាមរាយការណ៍ តម្លៃសំបុត្រចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលរៀបចំឡើងនៅ ប្រទេស កាតា នឹងដាក់លក់ក្នុងតម្លៃ ៤ម៉ឺន៣ពាន់ផោន (ស្មើនឹងប្រមាណ៥ម៉ឺន៨ពាន់ដុល្លារអាមេរិក) ដែលតម្លៃនេះ ខាង FIFA ជាអ្នកដាក់ជូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ចំពោះតម្លៃនេះគឺផ្ដល់ជូនជាលក្ខណៈកញ្ចប់តែម្ដងដោយមាន២សំបុត្រ គឺមិនមែនរួមបញ្ចូលតែសំបុត្រចូលទស្សនាតែមួយមុខនោះឡើយខណៈដែលការប្រកួតចុងក្រោយគេនឹងធ្វើឡើងនៅកីឡដ្ឋាន Lusail នៅឆ្នាំក្រោយ។

កីឡដ្ឋាន Lusail 
កីឡដ្ឋាន Lusail 

លក្ខណៈពិសេសដែលអ្នកគាំទ្រទទួលបានពេលជាវសំបុត្រដ៏មានតម្លៃថ្លៃកប់ពពកនេះរួចគឺ គេនឹងមានរៀបចំបន្ទប់រង់ចាំនៅខាងក្នុងកីឡដ្ឋាន បូកបន្ថែមទាំងអាហារមួយពេលដែលមានបួនមុខបម្រើជាបន្តបន្ទាប់ រួមជាមួយការបម្រើភេសជ្ជៈ Mocktails, Cocktails ,សាំប៉ាញ, Spirits ,ស្រានិងបៀជាដើម។

រូបភាពតំណាង
រូបភាពតំណាង

សេវាកម្មអស់ទាំងនេះនឹងផ្ដល់ជូនអតិថិជនមុនការប្រកួតចាប់ផ្ដើម ពេលចប់តង់ទី១ និងបន្ទាប់ពីការប្រកួត ហើយអ្វីដែលកាន់តែពិសេសគឺអ្នកទិញមានកន្លែងអង្គុយរួចជាស្រេចនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

រូបភាពតំណាង
រូបភាពតំណាង

ដៃគូសហការផ្លូវការរបស់ FIFA គឺក្រុមហ៊ុន MATCH បានប្រកាសពីសេវាកម្មដ៏ពិសេសនេះដល់អ្នកគាំទ្រជុំវិញពិភពលោកតែបានឆ្លៀតដាស់តឿនថា អ្នកគាំទ្រទាំងអស់ត្រូវតែទិញសំបុត្រផ្ទាល់ជាមួយពួកគេ ដើម្បីចៀសវាងកុំឲ្យមានការបោកប្រាស់នានា។

ក្រុមហ៊ុន MATCH
ក្រុមហ៊ុន MATCH

គួរបញ្ជាក់ផងដែរការប្រកួតបាល់ទាត់ពិភពលោកនៅ ប្រទេស កាតា នេះ នឹងធ្វើឡើងនៅរដូវរងាឯណោះដោយសារតែនៅរដូវក្ដៅនាតំបន់អាស៊ីបូពាហ៍មានសីតុណ្ហភាពខ្ពស់ពេកហើយការប្រកួតនឹងចាប់ផ្ដើមឡើងនៅខែវិច្ឆិកាថ្ងៃទី២១និង បញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ផងដែរ៕

 ប្រទេស កាតា
 ប្រទេស កាតា

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T