ត្រូវដឹង! កំហុស​ទាំង​៣ របស់​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លួចក្បត់ទៅមានអ្នកថ្មី

//s9.kh1.co/23/23f8e25d2a9db8fd14103cffe0d12e28822fb8c9.jpg
យល់ដឹង

 ០៣-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ត្រូវដឹង! កំហុស​ទាំង​៣ របស់​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លួចក្បត់ទៅមានអ្នកថ្មី

ស្នេហាមួយអាចបន្តទៅមុខបានលុះត្រាណាតែដៃគូរបស់យើងមានការយោគយល់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទុកចិត្តគ្នាបូករួមជាមួយនឹងភាពស្មោះត្រង់ផងដែរ។ តែយ៉ាងណាមិញ យើងតែងតែឮនារីៗនិយាយថាបុរសៗស្រលាញ់នារី ពី១០០ ដល់ ០។ តើដើមចមនៃរឿងនេះមកពីមូលហេតុអ្វីទៅ? ខាងក្រោមនេះជាមូលហេតុចម្បងៗដែលមិត្តនារីតែងមើលរំលងហើយតែងតែធ្វើវាជារឿយទៅលើដៃគូ ដែលធ្វើឲ្យភាគគីចាប់ផ្ដើមណាយចិត្តពីយើងម្ដងបន្តិចៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តាទាំងនោះរួមមាន៖

៣. លេងចរិតហួសហេតុបែបក្រអឺត​ក្រទម មើល​គេ​មិន​ស្មើ​យើង

រូបតំណាង
រូបតំណាង

វាជា​ធម្មជាតិ​ទៅ​ហើយ ដែល​មនុស្ស​ប្រុស​យក​មុខ​មាត់​ជា​ធំ ព្រោះ​ទោះ​ជា​យ៉ាង​ណា​ក៏​គេ​មាន​បន្ទុក​ច្រើន​នៅ​លើ​ស្មា។ ដូច​នេះ​ការ​ដែល​អ្នក​មិន​ឲ្យ​តម្លៃ​គេ ឬ​មើល​មក​គេ​មិន​ស្មើ​អ្នក​ ងាយ​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​បំផុត។

២. បើកកកាយរក​រឿង​ដដែល​ៗ​មិន​ចប់មិនហើយ

រូបតំណាង
រូបតំណាង

ទោះ​បី​ជា​ស្រលាញ់​ខ្លាំង​យ៉ាងណា ក៏​គ្មានអ្នក​ណា​អាច​ទ្រាំ​បាន​នូវ​រឿង​ដដែល​តែ​មួយ ហើយ​រក​រឿង​ច្រើន​ដង​នោះ​ឡើយ។ គ្មាន​មនុស្ស​ប្រុស​ណា​ពេញ​ចិត្ត​នឹង​ការ​ញាំញី រឿង​ដដែល​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ។

១. គិតតែពីអារម្មណ៍ខ្លួនឯង មិនដែលយល់ពីអារម្មណ៍ដៃគូ 

រូបតំណាង
រូបតំណាង

ការ​រស់​នៅ​ដោយ​ភាព​អាត្មានិយម​ខ្លាំង​ពេក​ ងាយ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាត់បង់​សុភមង្គល​របស់​ខ្លួន។ ព្រោះ​ក្រៅ​ពី​ថែ​ទាំ​គេ មនុស្ស​ប្រុស​ក៏​ជា​មនុស្ស​ម្នាក់ ក៏​ចង់​ឲ្យ​គេ​មើល​ថែ និង​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ដូច​គ្នា៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T