ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

នេះជាដើមឈើ ធំជាងគេបំផុតលើពិភពលោក មានអាយុកាល 2500ឆ្នាំ មកហើយ មានទីតាំងស្ថិតនៅក្នុងព្រៃ នៃឧស្យានជាតិ សហរដ្ឋអាមេរិក .. វាត្រូវបានគេហៅថា General Sherman មានកម្ពស់ 76m .. គួរអោយសោកស្តាយ ឬសរបស់វា បានខូចបាត់ទៅហើយ កាលពីឆ្នាំ 2006 ប៉ុន្តែ វានៅតែរក្សាតំណែងរបស់ខ្លួន បានដដែល។


Hand Fish ជាឈ្មោះរបស់ពូជត្រីមួយប្រភេទ ដែលមកពីសណ្តាន តែមួយនឹងពូជ Angler Fish ហើយត្រីដៃនេះ វាមិនចូលចិត្តហែល នោះទេ គឺភាគច្រើន វាបំលាស់ទីដោយការដើរ .. ត្រីនេះ វាមាននៅ តំបន់កោះ Tasmania នៃប្រទេស អូស្រ្តាលី។

Glass Beach ជាឈ្មោះ របស់ឆ្នេរមួយកន្លែង ក្នុងតំបន់ MacKerricher State Park ដែលនៅជិត Fort Bragg រដ្ឋ កាលីហ័រញ៉ា សហរដ្ឋអាមេរិក.. វាជាអតីត ទីតាំង ចោលសម្រាម របស់ទីក្រុង ហើយ ជាច្រើនសិបឆ្នាំមកនេះ វាបានប្រែក្លាយ ជាទីកន្លែង ដ៏ស្រស់ស្អាត ដោយសារតែ ធាតុអាកាស បាននាំយក មកនូវ ដុំថ្មថ្លាៗដូចគុជ ជាច្រើន សិនលានគ្រាប់ ជាបន្តបន្ទាប់។

នេះជាពូជកង្កែបមួយប្រភេទ មានឈ្មោះជាភាសាអង់គ្លេសថា Glass Frog ដែលជាទូទៅ ពួកវាមានពណ៌ បៃតង ហើយនៅស្បែកពោះ របស់វា មានលក្ខណៈថ្លា ដូចកញ្ចក់ និង អាចមើលធ្លុះ ឃើញគ្រឿងក្នុងរបស់វា តែម្តង។

លោក Francois Knorreck អាយុ ៤៥ឆ្នាំ បានចំណាយពេល ១០ឆ្នាំ និង ប្រាក់ $22,000 ក្នុងការបង្កើតម៉ូតូមួយគ្រឿងនេះ ដែលជាប់ ជាមួយនឹង សំបកឡាន Lamborghini - ក្នុងនោះដែរ វាមានទម្ងន់ 397 Kg អាចរត់បានដល់ល្បឿន 201 Km/h។

រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]