ចង់ដាច់ផ្ងារ! ធ្លាប់ច្រៀងបទកម្សត់សោះ ពេលនេះ អាន គុណកូឡា ឡើងរាំចាក់ក្បាច់ ផ្អើលពេញឆាក (មានវីដេអូ)

//s9.kh1.co/a7/a7d9ca5dc1c9bccc56d44bbe73e73a493391b343.jpg
តារា & កម្សាន្ដ

 ០២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនមែនលំៗទេណា សម្រាប់ តារាចម្រៀង អាន គុណកូឡា ច្រៀងក៏ពិរោះ ចំណែកចង្វាក់នៃក្បាច់រាំហុីបហបវិញក៏មិនមែនធម្មតានោះដែរ។

ភ្នំពេញ៖​ កាលពីថ្មីៗនេះ តារាចម្រៀងសម្លេងផ្អែម ដែលតែងតែច្រៀងបទចម្រៀង មនោសញ្ចេតនាអន្លង់អន្លោច អាន គុណកូឡា បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលដោយលោកបានរាំចាក់ក្បាច់ សាហាវៗសុទ្ធ ឌីជេពេញលើឆាកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមរយៈវីដេអូក្នុងកម្មវិធី3Fun តារាប្រុសនេះ បានឡើងទៅលើឆាកកូរយកតែម្តង ដោយឡើងទៅគឺសម្តែងក្បាច់រាំជាច្រើនប្រភេទ ដែលសុទ្ធតែបទញ៉ាក់សុទ្ធ ជាពិសេសគឺចង្វាក់រាំតាមបែបHipHop ចាក់ឌីជេ យកដៃទប់ចុះក្រោមនិង លើកជើងឡើងលើផងដែរ ដែលកន្លងមកយើងធ្លាប់តែឃើញលោក ច្រៀងនិង សម្តែងបទកម្សត់ៗប៉ុណ្ណោះ ដែលមិនដែលធ្វើដូច្នេះពីមុនមកឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រក៏សម្តែងនូវភាពភ្ញាក់ផ្អើលតែម្តង ដោយសារបាត់មុខអាយដល អាន គុណកូឡា យូរមកហើយ ប៉ុន្តែពេលនេះបានឃើញលោកមកលើឆាកវិញគឺ ទស្សនិកជនដែលនិយមគាំទ្ររូបលោក ក៏មានចិត្តសប្បាយចិត្តនិង រំភើបយ៉ាងខ្លាំងផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

 អាន គុណកូឡា
 អាន គុណកូឡា
 អាន គុណកូឡា
 អាន គុណកូឡា
 អាន គុណកូឡា
 អាន គុណកូឡា
ការសម្តែងក្បាច់រាំរបស់ តារាចម្រៀង អាន គុណកូឡា

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T