ហេតុអីមនុស្ស​វ័យចន្លោះ​ពី ២២ ដល់ ៣៥ឆ្នាំ​ ងាយនឹង​រង​ឥទ្ធិ​ពល​​នៃ​សំពាធ​សង្គម?

//s9.kh1.co/c8/c872a4f172b6593f5a5421232fe4ac28b0de3d1b.jpg
យល់ដឹង

 ០២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សំពាធសង្គមសំដៅលើការប៉ះពាល់ផ្លូវអារម្មណ៍ ដែលបណ្តាលមកពីសកម្មភាព​របស់​មនុស្ស​ជុំវិញខ្លួន (អាចជាមិត្តភក្តិ ឬ គ្រួសារ) ឬសកម្មភាពសង្គមនានា

តើអ្វីទៅជាសំពាធសង្គម? សំពាធសង្គមសំដៅលើការប៉ះពាល់ផ្លូវអារម្មណ៍ ដែលបណ្តាលមកពីសកម្មភាព​របស់​មនុស្ស​ជុំវិញខ្លួន (អាចជាមិត្តភក្តិ ឬ គ្រួសារ) ឬសកម្មភាពសង្គមនានា ដែលមានដូចជាការប្រែប្រួលសេដ្ឋកិច្ច នយោបាយ ការងារ ឬបរិបទសង្គមនានា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំពាធសង្គម (Social Pressure)

ឧទារហណ៍៖ បច្ចុប្បន្នមានមនុស្សជាច្រើនបានបាត់បង់ការងារធ្វើដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩​ក្នុង​សង្គម​កម្ពុជា។ ហេតុនេះហើយធ្វើអោយប៉ះពាល់ដល់ផ្លូវចិត្តក្នុងការរកប្រាក់ចំណូលសម្រាប់​ផ្គត់ផ្គង់ក្នុងពេលដែល​សេដ្ឋកិច្ចរាល់ថ្ងៃមានភាពតានតឹងជាមួយការឡើងថ្លៃនៃតម្លៃប្រេងសាំង ឬម្ហូបអាហារ។  

មនុស្សជុំវិញខ្លួន (Peer Pressure)

ឧទារហណ៍៖ សំពាធពីមនុស្សជុំវិញខ្លួនដូចជាពេល ដែលគេសួរថា៖ គេរៀបការអស់ហើយ ចុះអ្នកវិញ? គេបានប្រាក់ខែច្រើនណាស់ បានប៉ុនហ្នឹងចាយគ្រាន់ដែរ? គេមានឡានជិះហើយ ចុះយើង? នៅមានសំនួរ ឬ ការនិយាយស្តីជាច្រើនទៀតដែលផ្តល់ជាសំពាធផ្លូវអារម្មណ៍ដោយសារតែការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។  

តើអ្នកណាងាយរងឥទ្ធិពលនៃសំពាធសង្គមនេះជាងគេ?

មនុស្សវ័យកណ្តាលដែលស្ថិតក្នុងចន្លោះអាយុ 22 ដល់ 35 ឆ្នាំ ព្រោះវ័យនេះស្ថិតក្នុងការប្រកួតប្រជែងខ្លាំង ទាំង​ការងារ គ្រួសារ និង វណ្ណៈសង្គម។ ជាពិសេសមនុស្សស្រីកាន់តែទទួលរងសំពាធជាងមនុស្សប្រុស ដោយសារកត្តា​សមភាពយេនឌ័រនៅមានកំរិតក្នុងសង្គម។ 

ជាពិសេសកត្តានៃសំពាធទាំងអស់នេះអាចបណ្តាលអោយមនុស្សងាយគិតខ្លី ហ៊ានសំលាប់ខ្លួន ឬ ហ៊ានប្រព្រឹត្តរាល់​អំពើ​ខុសច្បាប់នានា។

ដូច្នេះប្រសិនបើយើងមិនអាចផ្តល់ក្តីសុខដល់នរណាម្នាក់នោះទេ សូមកុំសួររាល់សំនួរដែលអាចផ្តល់សំពាធដល់​អ្នកដទៃ៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T