សំណាង​មើលមិនឃើញមែន! ស្ត្រីម្នាក់​រើសបានដុំកម្អួតត្រីបាឡែន តម្លៃរាប់សិបម៉ឺនដុល្លារ ខណៈពេលដើរ​នៅតាមឆ្នេរសមុទ្រ

//s9.kh1.co/59/59f224a0ff5b4aa4ddf415efd2e445ce02b716d9.jpg
សង្គម

 ០២-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីជនជាតិថៃដ៏មានសំណាង់​ម្នាក់ វ័យ ៤៩ឆ្នាំ​ មានឈ្មោះថា Siriporn Niamrin បានប្រទះឃើញរបស់មានតម្លៃ គឺជាកម្អូតត្រីបាឡែនដ៏កម្រមួយដុំធំ ដែល​អណ្តែតរសាត់មក​ជាប់លើឆ្នេរសមុទ្រក្បែរផ្ទះរបស់គាត់

ថៃ៖ ប្រភពសារព័ត៌មានបរទេសបានចុះផ្សាយថា ស្ត្រីជនជាតិថៃ​​​ម្នាក់ វ័យ ៤៩ឆ្នាំ​ មានឈ្មោះថា Siriporn Niamrin បានប្រទះឃើញរបស់មានតម្លៃ គឺជាកម្អួតត្រីបាឡែនដ៏កម្រមួយដុំធំ ដែល​អណ្តែត​ត្រសែតមក​ជាប់លើឆ្នេរសមុទ្រក្បែរផ្ទះរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Siriporn ប្រទះឃើញ​កម្អូតត្រីបាឡែនដ៏កម្រមួយដុំធំ នៅពេលគាត់ដើមតាមឆ្នេរសមុទ្រ
អ្នកស្រី Siriporn ប្រទះឃើញ​កម្អូតត្រីបាឡែនដ៏កម្រមួយដុំធំ នៅពេលគាត់ដើមតាមឆ្នេរសមុទ្រ

អ្នកស្រី Siriporn Niamrin បាន​ប្រទះឃើញ​​កម្អួតត្រីបាឡែនដែលមានទម្ងន់ ៧គីឡូក្រាមនេះ ខណៈពេលគាត់កំពុងដើរនៅតាមឆ្នេរសមុទ្របន្ទាប់​ពីមានព្យុះភ្លៀងមួយមេធំ នៅខេត្ត Nakhon Si Thammarat ប្រទេសថៃ ​កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ហើយស្ត្រី​រូបនេះ ក៏បានអូសវាយកទៅផ្ទះ ដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីឆ្នេរសមុទ្រ។ ប៉ុន្តែដើម្បីធ្វើការបញ្ជាក់ ថាតើវាពិតជាកម្អួតត្រីបាឡែនមែននោះ ​គាត់​ក៏បានយកភ្លើងដុតវា ក៏ស្រាប់តែបញ្ចេញនូវក្លិន និងរលាយ ទើបគាត់ដឹងថា វាគឺជាកម្អួតត្រីបាឡែន​មានតម្លៃថ្លៃ ដែលគេតែងយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

ស្ត្រីអាយុ ៤៩ឆ្នាំរូបនេះ មានគម្រោងជួយសហគមន៍របស់គាត់ ប្រសិនបើគាត់អាចលក់របស់នេះបាន
ស្ត្រីអាយុ ៤៩ឆ្នាំរូបនេះ មានគម្រោងជួយសហគមន៍របស់គាត់ ប្រសិនបើគាត់អាចលក់របស់នេះបាន

យ៉ាងណាមិញ បើផ្អែកលើតម្លៃគេធ្លាប់លក់មុនៗ ក៏ដូចជាទម្ងន់របស់វា ​ ​កម្អួត​​​ត្រី​បាឡែនឈ្មោល ឬដែល​គេ​ហៅ​ថា សារធាតុ​ Ambergris នេះអាចលក់បានក្នុងតម្លៃប្រមាណ ២៥៩,០៦៦ ដុល្លារអាមេរិក។ ហើយបច្ចុប្បន្ន អ្នកស្រី Siriporn Niamrin កំពុងរង់ចាំអ្នកជំនាញទៅផ្ទះរបស់​គាត់ ដើម្បី​ត្រួតពិនិត្យ​វាឱ្យកាន់តែច្បាស់បន្ថែមទៀត។

របស់ដ៏កម្រនេះ អាចមានតម្លៃដល់ ២៥៩,០៦៦ ដុល្លារអាមេរិក
របស់ដ៏កម្រនេះ អាចមានតម្លៃដល់ ២៥៩,០៦៦ ដុល្លារអាមេរិក

គួរឱ្យដឹងដែរថា សារធាតុ​ Ambergris គឺត្រូវបាន​កកើតឡើងនៅ​ក្នុង​ពោះវៀន​​ត្រី​បាឡែន​​​តាមលក្ខណៈធម្មជាតិ ដើម្បីសម្រួលដល់ការបញ្ចេញចោលនូវ​​កាកសំណល់ចំណីអាហារចាស់ៗ ​ដែល​ពួកវា​បាន​ស៊ី​ចូលទៅ។ ហើយនៅពេលសារធាតុដែលមានលក្ខណៈជាបណ្តំទឹករំអិលទាំង​នោះ​ ត្រូវបានបញ្ចេញមកខាងក្រៅ ​វាក៏ប្រែទៅជាកករឹង និងចាប់ផ្តើមអណ្តែតនៅលើផ្ទៃមហាសមុទ្រ៕

ដុំកម្អួត​​​ត្រី​បាឡែន
ដុំកម្អួត​​​ត្រី​បាឡែន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T