នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវឲ្យប្រជាជនទៅធ្លាប់ទៅផ្សារម៉ាក្រូនៅវេលានេះ អញ្ជើញទៅធ្វើតេស្តភ្លាមៗ

//s9.kh1.co/3c/3c8f1bec0bba275db00bcc15397ed0ea1e20274b.jpg
សង្គម

 ០២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសព័ត៌មាន ពីបុគ្គលម្នាក់តេស្តវិជ្ជមានកូវីដ ១៩ ធ្លាប់បានទៅផ្សារ ម៉ាក្រូសែនសុខ

រាជធានីភ្នំពេញ ៖ ជាធម្មតា បន្ទាប់ពីរកឃើញ អ្នកឆ្លងវីរុសកូវីដ ១៩ហើយនោះ ក្រសួងនឹងធ្វើការប្រកាសពីទីកន្លែងដែល អ្នកជំងឺធ្លាប់បានទៅ ដើម្បីប្រកាសជាដំណឹង ដល់សាធារណជនដទៃផ្សេងទៀតដែលធ្លាប់បានទៅទីនោះ ទៅធ្វើតេស្ត ក៏ដូចជាបង្កើនការតាមដានសុខភាពខ្លួនឲ្យខ្លាំងជាងសព្វដង ដើម្បីចាត់វិធានទាន់ពេលវេលាមិនឲ្យមានការរីករាលដាលកាន់តែធ្ងន់ធ្ងន់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ  នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសព័ត៌មាន ដែលបុគ្គលតេស្តវិជ្ជមានជំងឺកូវីដ ១៩ធ្លាប់បានទៅ ផ្សារម៉ាក្រូសែនសុខ កាលពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៥និង ៤១នាទី​ដល់ ម៉ោង៦ និង៤៨នាទីល្ងាច។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានទទួលដំណឹងនេះរួច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រកាសឲ្យ បងប្អូនដែលមានអាការៈ ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឫពិបាកដកដង្ហើម និងធ្លាប់បានចេញចូលទៅផ្សារខាងលើនេះ នៅថ្ងៃទី ២០ កុម្ភៈ អញ្ជើញទៅធ្វើតេស្តភ្លាម នៅទីតាំងដែលបានកំណត់។ មិនតែប៉ុណ្ណោះ សម្រាប់បុគ្គល ដែលមិនមានរោគសញ្ញា សូមតាមដានសុខភាពខ្លួនឲ្យបានដិតដល់ ក្នុងរយៈពេល ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ២០ កុម្ភ ២០២១ មក៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T