អ្នកភូមិនាំគ្នាភិតភ័យ និងអ្នកខ្លះនាំគ្នាថតរូប ក្រោយឃើញគ្រួសារមួយ ធ្វើចម្លាក់សត្វសាហាវៗពីព្រិលទឹកកក (មានវីដេអូ)

//s9.kh1.co/b6/b696fffd795b4657f6d197d5ea2858f01ca4851e.jpg
សង្គម

 ០២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកភូមិនាំគ្នាភិតភ័យ និងខ្លះនាំគ្នាថតរូប ក្រោយឃើញគ្រួសារមួយ ធ្វើចម្លាក់សត្វសាហាវៗពីព្រិលទឹកកក។

សហរដ្ឋអាមេរិក៖ សម្រាប់មនុស្សភាគច្រើន សូម្បីតែធ្វើចម្លាក់ Snowman ចេញពីពំនូកព្រិលម្ដងៗ ក៏ជាការងារមួយលំបាកផងដែរ ប៉ុន្ដែ គ្រួសារមួយនៅក្នុងរដ្ឋ Colorado នៃសហរដ្ឋអាមេរិក អាចមានសមត្ថភាពឆ្លាក់រូបសត្វនានា បានយ៉ាងគួរឲ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក Morn Mosley និងបងប្អូនរបស់លោក ៥នាក់ បានចំណាយពេលដល់ទៅ ១០ម៉ោង ទៅលើចម្លាក់សត្វពស់ដ៏ធំមួយក្បាលសម្រាប់ឆ្នាំនេះ ដែលបានធ្វើឲ្យអ្នកភូមិមានសេចក្ដីរីករាយ ខណៈអ្នកខ្លះទៀត ក៏ប្រហោងពោះផងដែរ ពេលឃើញចម្លាក់ព្រិលនោះដំបូងៗ។

សត្វពស់មួយក្បាលនេះ មានប្រវែងដល់ទៅ ២៣ម៉ែត្រឯណោះ ដែលស្ថិតនៅក្នុងសួនច្បារ ចំពីមុខមុខផ្ទះម្ដាយរបស់លោក Mosley ផ្ទាល់តែម្ដង។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមរបស់លោកក៏បានបាញ់ថ្នាំ ដើម្បីបន្ថែមពណ៌និងស្រមោល ដើម្បីឲ្យវាមើលទៅដូចជាពស់ពិតៗ ថែមទៀតផង។

លោកបាននិយាយថា រូបចម្លាក់ពស់នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកជិតខាងទាំងអស់ដែលចូលចិត្តវា ហើយពួកគេទាំងអស់គ្នាតែងតែឈប់ដើម្បីថតរូបផងដែរ។ ហើយតាមពិតទៅ ក្រុមគ្រួសាររបស់លោកទទួលបានការសរសើរតាំងពីឆ្នាំ ២០១៩មកម្ល៉េះ ចំពោះរូបចម្លាក់ខ្លាមួយក្បាល ដែលឆ្លាក់ចេញពីព្រិលទឹកកកដូចគ្នា និងបានថតបង្ហោះនៅលើបណ្ដាញសង្គម៕

សូមទស្សនារូបភាពខាងក្រោម៖

ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ពស់ប្រវែង ២៣ម៉ែត្រ
ចម្លាក់ខ្លា កាលពីឆ្នាំ ២០១៩
ចម្លាក់ខ្លា កាលពីឆ្នាំ ២០១៩
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T