លេចឮល្ហៀងៗពីកាលបរិច្ឆេទ បញ្ចេញទូរសព្ទ iPhone អេក្រង់បត់

//s9.kh1.co/23/23d7b96fa6db5f0f8e6a3b8f095d5689bca59a1b.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

iPhone អេក្រង់បត់អាចនឹងត្រូវបានពន្យារឬលុបចោល ប្រសិនបើដំណាក់កាលអភិវឌ្ឍន៍មិនអាចដំណើរការបានរលូន។

បរទេស៖ ប្រសិនបើអ្នករង់ចាំ iPhone ដែលអាចបើកបិទអេក្រង់បាន អ្នកប្រហែលត្រូវរង់ចាំនៅក្នុងរង្វង់ឆ្នាំ២០២៣។ វាជាពេលវេលាបរិច្ឆេទដែលអ្នកវិភាគ លោក Ming-Chi Kuo គិតថាក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរសព្ទអេក្រង់បត់របស់ខ្លួនជាលើកដំបូង។ iPhone អេក្រង់បត់អាចនឹងត្រូវបានពន្យារឬលុបចោល ប្រសិនបើដំណាក់កាលអភិវឌ្ឍន៍មិនអាចដំណើរការបានរលូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរសព្ទអេក្រង់បត់នេះត្រូវបានគេរាយការណ៍មកថា អាចនឹងមានបន្ទះបង្ហាញពី៧.៥អ៊ីញទៅ៨អ៊ីញ។ វាអាចបញ្ជាក់បានថា ទូរសព្ទនេះអាចនឹងមានគំរូរាងយកលំនាំតាម Galaxy Z fold ជាជាងយកលំនាំតាមទូរសព្ទ Galaxy Z flip។ របាយការណ៍របស់លោក Kuo ក៏ត្រូវបានគេរាយការណ៍ដាច់ដោយឡែកផ្សេងទៀត នៅតាមសារព័ត៌មាន Bloomberg និង The Elec។

កាលពីមុន គេមិនបានបង្ហាញពីកាលបរិច្ឆេទបញ្ចេញ ហើយគេក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅឡើយ ដែលការបញ្ចេញជាសាធារណៈអាចយ៉ាងយូរនៅក្នុងឆ្នាំ២០២៤ សម្រាប់ការបង្ហាញរូបរាងជាលើកដំបូង។ មិនតែប៉ុណ្ណោះ ក៏នៅមានការប្រើប្រាស់ជាមួយមុខងារខ្មៅដៃ Apple Pencil ជាមួយទូរសព្ទអេក្រង់បត់នេះ ដែលទើបតែលេចឮពាក្យចចាមអារ៉ាមកាលពីពេលថ្មីៗនេះ​ ហើយគេក៏មិនទាន់ដឹងច្បាស់ដូចគ្នា អំពីមុខងារផ្សេងដែលវាអាចនឹងទទួលបាន៕

រូបគំរូ
រូបគំរូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T