យោងតាមប្រភពព័ត៌មាន The Huffington Post បានឲ្យដឹងថា បុរសជនជាតិអាមេរិក វ័យ ១៩ឆ្នាំម្នាក់ បានបាត់ស្មារតី បន្ទាប់ពីបិរភោគទឹកស៊ីអ៊ីវ អស់ជិតមួយលីត្រ ហើយវាធ្វើឲ្យលើសជាតិអំបិល នៅក្នុងឈាមទៀតផង ដែលគេហៅថា “Hypernatremia” ។

ប្រភពដដែរបានបន្តទៀតថា បុរសរូបនោះ បានបរិភោគទឹកស៊ីអ៊ីចំនួន ៩៤៦មីលីលីត្រឯណោះ ដំបូងវាបានធ្វើឲ្យគាត់ កន្ត្រាក់ដៃជើង បន្ទាប់មកទៀតគាត់ក៏បាត់ស្មារតី ហើយត្រូវបានមិត្តភក្កិរបស់គាត់ បញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ស្ថិតក្នុងសាលា University of Virginia Medical Center តែម្តង។

ដូចគ្នានេះដែរ ក្រុមពេទ្យដែលនៅក្នុងសាលានោះ បានធ្វើការបង្អើលជាតិអំបិល ដែលនៅក្នុងឈាមរបស់គាត់ ឲ្យចេញតាមរន្ធច្រមុះ។ បន្ទាប់ពីកន្លះម៉ោងក្រោយមក ពួកគេបានប៊ូមជាតិស្ករចំនួន ៦លីត្រ ចូលទៅក្នុងខ្លួនបុរសនោះ ធ្វើឲ្យជាតិសូឌីយ៉ូមនៅក្នុងខ្លួនគាត់ ត្រលប់មកជាធម្មតាវិញ ក្នុងរយៈពេល ៥ម៉ោង ប៉ុន្តែគាត់នៅតែបាត់ស្មារតី អស់រយៈពេល ៣ថ្ងៃឯណោះ ទើបដឹងខ្លួនដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា នៅក្នុងខ្លួនបុរសនោះ មានជាតិអំបិលច្រើនជាង ១៦០ក្រាម បន្ទាប់ពីបរិភោគទឹកស៊ីអ៊ីវ អស់ជិតមួយលីត្រ ហើយមួយខែក្រោយមក ទើបបុរសនោះបានជាសះស្បើយវិញ៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]