NAGA World ប្រកាសផ្អាកអាជីវកម្ម បណ្តោះអាសន្នបន្ទាប់ពីរកឃើញឆ្លងកូវីដ១១ករណី

//s9.kh1.co/10/105d89cc1d85a2468c2024d58ba3e755b8299b9b.jpg
សង្គម

 ០២-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់បានរកឃើញ ករណីឆ្លងកូវីដ ១៩ចំនួន ១១ករណីរួចមក ពេលនេះ NAGA World សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្នហើយ។

រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចហើយថា <ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ> ជារលកទី ៣ដែលកម្ពុជាបានជួបប្រទះក្នុងការរីករាលដាល ជំងឺកូវីដ១៩ នេះនៅក្នុងសហគមន៍ ដែលមានលក្ខណៈមិនសូវអំណោយផលយ៉ាងខ្លាំងសម្រាប់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កម្ពុជាក៏បានចាត់វិធានការយ៉ាងតឹងរ៉ឹង បន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង ជាក់ស្តែង ទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយឃើញជាប់ពាក់ព័ន្ធនឹង អ្នកឆ្លងជំងឺនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនខ្នាតធំ NAGA World ក៏បានបញ្ជូនបុគ្គលិកខ្លួនប្រមាណ ៣០០០ នាក់ ទៅធ្វើតេស្តរកជំងឺនេះផងដែរ បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងអ្នកឆ្លង។

គួរបញ្ជាក់ផងដែរថា  នៅមុននេះបន្តិច ក្រុមហ៊ុនខ្នាតយក្ស NAGA World បានប្រកាសផ្អាកដំណើរការអាជីវកម្ម បណ្តោះអាសន្ន ក្រោយពេលរកឃើញ ករណីឆ្លងចំនួន ១១ករណី ទៅលើបុគ្គលិក និងអ្នកដំណើរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T