ត្រៀមៗ! ចាប់ពីថ្ងៃទី៣-៩ ខែមីនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅខ្លាំង គួបផ្សំនឹងបាតុភូតផ្គរ រន្ទះ

//s9.kh1.co/26/264cfb258f90151962ec0839a40c357045ee5ecc.jpg
សង្គម

 ០២-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចាប់ពីថ្ងៃទី៣-៩ ខែមីនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីខ្សោយទៅខ្លាំង គួបផ្សំនឹងបាតុភូតផ្គរ រន្ទះ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជាដោយគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះបានឲ្យដឹងថា ប្រទេសកម្ពុជាបាននឹងកំពុងស្ថិតក្នុងស្ថានភាព កម្រិតសម្ពាធទាបខ្សោយ ជាមួយនឹងបម្រែបម្រួលនៃទិសខ្យល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ក៏ជាអន្ដរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស (CONDENSATION) នៅតាមតំបន់មួយចំនួន។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣ -៣៦ °C
- មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ជាពិសេសនៅបណ្ដាខេត្ដភាគពាយ័ព្យ។

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
- មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C

- មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ដ្រាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនា៕

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T