ឆ្នេរ​ទើបរះថ្មីលើដែនដី​កំពត! សម្រាប់​ទេសចរដែលចូល​ចិត្ត​បោះតង់ អាំងសាច់ លំហែកាយ​

//s9.kh1.co/63/63593322d1cfb3d0eee8c044b53eda0933bed414.jpg
អាហារ និង ដើរលេង

 ០២-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឆ្នេរម៉ាក់ប្រាង្គ គឺជាឆ្នេរឯកជនមួយជាប់នឹងដងព្រែកទឹកឈូរ។ ភ្ញៀវទេសចរណ៍ដែលចូលចិត្តបែបធម្មជាតិ អមជាមួយនឹងភ្នំ អាចគយគន់ទេសភាពតាមដងព្រែកដ៏ស្រស់ត្រកាល និងអាច​បោះតង់ អាំងសាច់ផងនោះ គឺអាចមកសម្រាក​លំហែកាយ​នៅ​ទីនោះបាន។

ភ្ញៀវទេសចរណ៍នឹងប្លែកអារម្មណ៍ជាមួយនឹងតង់់ ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានកន្លែងទទួលទានអាហារ និងមានបន្ទប់ទឹកស្អាត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នៅទីនោះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត​ និង​ខ្យល់អាកាសដ៏បរិសុទ្ធ ជាមួយនឹងឆ្នេរខ្សាច់សម៉ដ្ឋលាតសន្ធឹងជាប់នឹងមាត់ព្រែក អំណោយផលដល់ការលេងទឹក ជិះទូកកាយ៉ាក់ និងជិះម៉ូតូទឹកជាដើម។​ ក្រៅពីនេះភ្ញៀវទេសចរណ៍ក៏អាចអង្គុយលេង អាំងសាច់ញុំា ​ឬរៀបចំកម្មពិធី​ជប់លៀងផ្សេងៗជាមួយបរិយាកាសដ៏រ៉ូមែនទិកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃឆ្នេរម៉ាក់ប្រាង្គ ភ្ញៀវទេសចរណ៍កាន់តែមានភាពងាយស្រួល ពីព្រោះ​ចំណត​រថយន្តមានទីធ្លាសមរម្យ ដែលអាចចតដោយផ្ទាល់នៅរមណីយដ្ឋានបានដោយផ្ទាល់តែម្តង។

ឆ្នេរម៉ាក់ប្រាង្គ មានទីតាំងស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត​ មានចម្ងាយប្រមាណជិត ៧គីឡូម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។

ឆ្នេរម៉ាក់ប្រាង្គ គឺជាឆ្នេរឯកមួយជាប់នឹងដងព្រែកទឹកឈូរ ភ្ញៀវទេសចរណ៍ដែលចូលចិត្តបែបធម្មជាតិ អមជាមួយនឹងភ្នំ អាចគយគន់ទេសភាពតាមដងព្រែកដ៏ស្រស់ត្រកាល និងអាច​បោះតង់ អាំងសាច់ផងនោះ គឺអាចមកសម្រាក​លំហែ​កាយ​នៅទីនេះបានពិតជាមិនខកបំណងឡើយ។

ភ្ញៀវទេសចរណ៍នឹងប្លែកអារម្មណ៍ជាមួយនឹងតង់់ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ មានកន្លែងទទួលទានអាហារ និង​មានបន្ទប់ទឹកស្អាត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នៅទីនោះមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត​ និងខ្យល់អាកាសដ៏បរិសុទ្ធ ជាមួយនឹងឆ្នេរខ្សាច់សម៉ដ្ឋលាតសន្ធឹងជាប់នឹងមាត់ព្រែក អំណោយផលដល់ការលេងទឹក ជិះទូកកាយ៉ាក់ និងជិះម៉ូតូទឹកជាដើម។​ ក្រៅពីនេះ ភ្ញៀវទេសចរណ៍ក៏អាចអង្គុយលេង អាំងសាច់ញុំា ​ឬរៀបចំកម្មពិធី​ជប់​លៀង​ផ្សេងៗជាមួយបរិយាកាសដ៏រ៉ូមែនទិកផងដែរ។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃឆ្នេរម៉ាក់ប្រាង្គ ភ្ញៀវទេសចរណ៍កាន់តែមានភាពងាយស្រួល ពីព្រោះ​ចំណតរថយន្តមានទីធ្លាសមរម្យ ដែលអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានតែម្តង។

ឆ្នេរម៉ាក់ប្រាង្គ មានទីតាំងស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត​ មានចម្ងាយប្រមាណជិត ៧​គីឡូ​ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)៕

https://s9.kh1.co/__image/w=650,h=488,q=100/c4/c497089c032504875628ddffbe872b1c2e9d537d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ec/ec5d27f1d7f023baac09f009f7f02584c9dbcf7c.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e1/e1ac8b181e098440cd658f849b0f7bde30f793b4.jpg
https://s9.kh1.co/__image/w=650,h=488,q=100/2a/2ad9a66cb123348af410f87b8a94249db96b7be7.jpg
https://s9.kh1.co/__image/w=650,h=519,q=100/3b/3b4362ee4cf3c911ae07b54c5c71e96b7a33eab7.jpg
https://s9.kh1.co/__image/w=650,h=488,q=100/63/63593322d1cfb3d0eee8c044b53eda0933bed414.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d8/d864c01376cda3b04368d4e9f3b07cb66de2f9ee.jpg
https://s9.kh1.co/__image/w=650,h=488,q=100/c9/c92f4bc1fec7fcff566578c3ea6c100e51526ba7.jpg
https://s9.kh1.co/__image/w=650,h=488,q=100/24/247300441d6a6f8a4cc2eb2c8c70ff2397a1e3ce.jpg
https://s9.kh1.co/__image/w=650,h=488,q=100/f2/f2d26d3be90db5537a0b4c0475cc9e4bf98e7859.jpg
https://s9.kh1.co/__image/w=650,h=488,q=100/71/71e71fda56d7c8255c3a1dcf4f2f125fc20f9398.png
THAN VANRITH
Vanrith Than (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T