សេពគប់គ្នា៩ឆ្នាំ ពេលនេះ Mint និងសង្សារ បង្ហាញតម្រុយរៀបការ

//s9.kh1.co/2a/2af815c502c965e8f4388d26af737961f3518fff.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រលាញ់គ្នាបាន៣២៨៥ថ្ងៃ តារាស្រី Mint និងសង្សារ ដឹកដៃគ្នាថតរូបយ៉ាងផ្អែមល្អែម ព្រមទាំងបង្ហាញតម្រុយដំណឹងល្អឆាប់ៗទៀត

ថៃ៖ ពិតណាស់ តារាសម្តែងស្រី Mint Chalida មានទំនាក់ទំនងស្នេហាបើកចំហជាមួយនឹងមិត្តប្រុសខ្លួនគឺ លោក Pupaa Taechanarong។ ពេលវេលាកន្លងផុតទៅតែមួយស្របក់សោះ ពេលនេះ អ្នកទាំងពីរបានដឹកដៃគ្នា ទៅថតរូបយ៉ាងផ្អែមល្អែម ក្នុងថ្ងៃគម្រប់ខួបលើកទី ៩ដែលបានសេពគប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរ បានបង្ហាញរូបភាពជាគូ ជាមួយនឹងរៀបចំបែបសាមញ្ញជាទីបំផុត ដោយក្នុងនោះ គេឃើញអ្នកទាំងពីរគ្រាន់តែ ពាក់អាវគូស្នេហ៍ពណ៌សដូចគ្នា ជាមួយនឹងប៉ោងប៉ោងរូបបេះដូងស៊ីជម្ពូ និងក្រហម៤ទៅ៥ តែប៉ុណ្ណោះ តែអ្វីដែលពិសេសនោះគឺ ស្នាមញញឹមពីចិត្តរបស់ពួកគេ រូមផ្សំជាមួយនឹងផ្ទៃមេឃស្រឡះខៀវស្រងាត់ថែមទៀតនោះ បានធ្វើឲ្យរូបថតគូស្នេហ៍ ស្ទើរតែដូចនឹងរូបថតមុនរៀបការ ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាងនេះទៅទៀត អ្វីដែលកាន់តែពិសេស ធ្វើឲ្យអ្នកគាំទ្របិទមាត់លែងជិតនោះគឺ មិនត្រឹមតែបង្ហាញរូបថតជាគូឡើយ អ្នកទាំងពិរក៏បានបង្ហាញរូបភាពចិញ្ចៀនគូស្នេហ៍ថែមទៀតផង។ នេះធ្វើឲ្យ អ្នកគាំទ្រគិតថា អ្នកទាំងពីរនឹងមានដំណឹងល្អឆាប់ៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Pupaa Taechanarong
Pupaa Taechanarong
Mint 
Mint 
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
Mint និងសង្សារ
ចិញ្ចៀនគូស្នេហ៍
ចិញ្ចៀនគូស្នេហ៍
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T