អាយដលទាំង១០រូបនេះ សុទ្ធធំដឹងក្តីលើទឹកដីបរទេស

//s9.kh1.co/05/05ae382d97f2a807ff2bdfcfaef4d8d8e80e02d6.jpeg
តារា & កម្សាន្ដ

 ០១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពិតជាមិនធម្មតា! តើហ្វេនៗ ធ្លាប់ដឹងទេ ថា Idol ទាំង១០ រូបនេះ គឺ បានធំដឹងក្តីឡើងនៅទឹកដីបរទេស ដោយមានសមត្ថភាពពិសេស

កម្សាន្ត៖​ មានរឿងជាច្រើនដែលអ្នកមិនបានដឹងអំពីតារាកូរ៉េ ហើយការពិតទាំងនោះ ពិតជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ មានតារាកូរ៉េមួយចំនួនបានកើតនៅលើទឹកដីនៃមាតុភូមិកូរ៉េរបស់ខ្លួន ប៉ុន្តែពួកគេបានធ្វើរស់នៅលើទឹកដីបរទេស ស្របពេលពួកគេនៅជាកុមារភាព។ ខាងក្រោមនេះ គឺជាតារាកូរ៉េទាំងដប់រូប ដែលបានរស់នៅលើទឹកដីបរទេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​ Chungha

Chungha
Chungha

អតីតសមាជិកក្រុម I.O.I និង បច្ចុប្បន្នជាតារាចម្រៀង Solo ដែលស្ទាត់ជំនាញជាមួយភាសាអង់គ្លេស។ ជាការពិតណាស់ តារាចម្រៀងស្រីរូបនេះ បានធំឡើងនៅទីក្រុង Dallas នៃរដ្ឋតិចសាស សហរដ្ឋអាមេរិក។ នាងបានរស់នៅទីនោះ បានរយៈពេល៧ ទៅ៨ ឆ្នាំ ពេលនាងនៅក្មេង ដោយមានឈ្មោះជាភាសាអង់គ្លេសថា Annie Kim។

Chungha
Chungha

២. Jaehyun សមាជិក្រុម NCT

Jaehyun
Jaehyun

សមាជិកក្រុម NCT Jaehyun មើលទៅពិតជា សប្បាយរីករាយជាមួយនឹងការដើរកម្សាន្តនៅក្នុងទីក្រុង ញូយ៉ក ដែលរូបលោក បានធំដឹងក្តីមិនឆ្ងាយប៉ុន្មានទេ ពីក្រុងដ៏ស្រស់ស្អាតមួយនេះ។ កាលពីក្មេង Jaehyun បានចូលរៀនបឋមសិក្សា​បានរយៈពេលបួនឆ្នាំ។

Jaehyun
Jaehyun

៣. សមាជិក្រុម ITZY Lia 

Lia
Lia

ក្នុងចំណោមសមាជិក្រុម ITZY ទាំងអស់ Lia គឺពូកែនិយាយភាសាអង់គ្លេសជាងគេ ជាក់ស្តែង Lia តែងតែនាំមុខក្នុងសម្ភាសន៍ជាភាសាអង់គ្លេស ដោយហេតុផលថា នាងធ្លាប់រស់នៅទីក្រុង Toronto ប្រទេសកាណាដា នៅពេលដែលនាងនៅក្មេង។ ឈ្មោះនៅក្នុងវិស័យសិល្បៈរបស់នាងមកពីឈ្មោះជាភាសាអង់គ្លេសថា Julia Choi ។

Lia
Lia

៤. សមាជិកក្រុម DAY6 Young K

Young K
Young K

អ្នកគាំទ្រ ក្រុមDAY6 ប្រាកដជាដឹងរួចមកហើយថា សមាជិក្រុម Young K បានធំដឹងក្តីនៅក្រៅប្រទេសកូរ៉េ ដោយតារាចម្រៀងរូបនេះ កើតនៅប្រទេសអាហ្សង់ទីន និង ត្រូវបានចិញ្ចឹមនៅសហរដ្ឋអាមេរិក ក្នុងនោះដែរ Young K បានចំណាយពេលបួនឆ្នាំរស់នៅប្រទេសកាណាដា។ ហើយឈ្មោះជាភាសាអង់គ្លេសរបស់លោកគឺ Brian Kang ដែលសមាជិកដ៏ទៃទៀតបានហៅរូបតារារូបនេះ។

Young K
Young K

៥. Sandara Park

Sandara Park
Sandara Park

Sandara Park បានកើតនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកញ្ញាបានផ្លាស់ប្តូរទៅរស់នៅប្រទេសហ្វីលីពីនមួយរយៈ មុនត្រឡប់មកប្រទេសកូរ៉េ ដែលក្នុងនោះកញ្ញា គឺជាផ្នែកនៃក្រុម 2NE1។ ជាមួយគ្នានោះដែរ តារាចម្រៀងស្រីរូបនេះ ក៏មានភាពល្បីល្បាញ​ ក្នុងចំណោមអ្នកគាំទ្រតារា K-pop  ប្រចាំប្រទេសហ្វីលីពីន ដោយនាងជាតារាមួយក្នុងចំណោមតារាកូរ៉េតិចបំផុតដែលចេះនិយាយភាសាហ្វីលីពីនបានយ៉ាងស្ទាត់ជំនាញ។

Sandara Park
Sandara Park

៦. សមាជិក្រុម AB6IX Lee Dae Hwi

Lee Dae Hwi
Lee Dae Hwi

អតីតសមាជិកក្រម Wanna One និង បច្ចុប្បន្នជាសមាជិកក្រុម AB6IX គឺត្រូវបានគេស្គាល់ថា ពូកែវោហារស័ព្ទខាងភាសាអង់គ្លេស ដោយហេតុថា តារាប្រុស Lee Dae Hwi បានរស់នៅទីក្រុងLos Angeles  រដ្ឋកាលីហ្វរញ៉ា អស់រយៈពេល៦ឆ្នាំ។ ហើយលោកក៏បានរស់នៅទីក្រុង Osaka ប្រទេសជប៉ុន បានរយៈពេលពីរបីឆ្នាំទៀតផង។ ឈ្មោះរបស់លោកគឺ David និង ឈ្មោះជាភាសាជប៉ុនគឺ Daiki។

Lee Dae Hwi
Lee Dae Hwi

៧.​ CL

CL
CL

អតីតសមាជិក្រុម 2NE1 ដែលធំដឹងក្តីឡើង នៅជុំវិញពិភពលោក ដោយ CL បានកើតនៅទីក្រុងសេអ៊ូល ប៉ុន្តែបានរស់នៅ និង​ សិក្សានៅប្រទេសបារាំងផង និង ប្រទេសជប៉ុនផង។ នាងមានសមត្ថភាពនិយាយភាសាកូរ៉េ អង់គ្លេស បារាំង និង ជប៉ុន ហើយបទពិសោធន៍ពិភពលោករបស់នាងគឺជាផ្នែកមួយដែលមូលហេតុដែលនាងគឺជា មនោរម្មណ៍របស់ពិភពលោក។

CL
CL

៨. សមាជិកក្រុម Pentagon Hongseok 

Hongseok
Hongseok

សមាជិកក្រុម Pentagon ដែលពូកែ និង ស្ទាត់ជំនាញខាងភាសាអង់គ្លេស គឺ Hongseok ពីព្រោះ តារាចម្រៀងប្រុសរូបនេះ នៅពេលកុមារភាព បានចំណាយជាច្រើនឆ្នាំផងដែរ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។​ ហើយម្យ៉ាងវិញទៀត រូបលោកក៏បានរស់នៅក្នុងប្រទេសសិង្ហបុរី និង ប្រទេសចិន នៅពេលលោកនៅវ័យជំទង់ ដោយបានចំណាយពេលវេលារស់នៅប្រទេស ប្រមាណ១១ ឆ្នាំឯណោះ។

Hongseok
Hongseok

៩. សមាជិកក្រុម BLACKPINK Jennie 

Jennie 
Jennie 

ក្រុមតារាចម្រៀងស្រី BLACKPINK គឺជាក្រុមតារាចម្រៀងអន្តរជាតិ ដោយមានសមាជិកពីររូបដែលកើតនៅក្រៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះដែរ សមាជិកមួយរូប Jennie គឺនាងធ្លាប់រស់នៅ និង សិក្សានៅប្រទេស ញូសេឡែន បានរយៈពេលប្រាំឆ្នាំ។ គួរបញ្ជាក់ផងដែរថា តារាស្រីស្រស់ស្អាតរូបនេះ មានសមត្ថភាពនិយាយភាសាអង់គ្លេសបានយ៉ាងល្អជាមួយការបញ្ចេញសម្លេងតុងញូសេឡែន ដែលបានឆក់យកបេះដូងអ្នកគាំទ្រនៅជុំវិញពិភពលោក។

Jennie 
Jennie 

១០. សមាជិក Stray Kids Han

Han
Han

Han ដែលសមាជិកក្រុម Stray Kids គឺជាតារាចម្រៀងប្រុសមួយរូបដែលបានធំឡើងនៅក្រៅប្រទេស ដោយរូបលោក បានរស់នៅប្រទេសម៉ាឡេស៊ី ស្ទើរពេញវ័យនៃកុមារភាពរបស់លោក បន្ទាប់ពីចុងក្រោយ ត្រឡប់មកប្រទេសកូរ៉េខាងត្បូង និង បានសាងខ្លួនជាផ្នែកមួយរបស់ Stray Kids។

Han
Han
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T