មកហើយៗ! 5G! 5G! 5G! ទីបំផុតកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold2 5G ដាក់លក់ក្នុងប្រទេសកម្ពុជាហើយជាមួយកាដូជាច្រើន!

//s9.kh1.co/fb/fb74fe2e74d6aded0fa749572565a171d326dc6d.jpg
បច្ចេកវិទ្យា

 ០១-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អបអរ និងសូមស្វាគមន៍វត្តមានផ្លូវការនៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏វៃឆ្លាត និងស្អាតទាក់ចិត្តបំផុត Samsung Galaxy Z Fold2 5G មកក្នុងទីផ្សារប្រទេសកម្ពុជា!

ភ្នំពេញ៖ ការមកដល់របស់ Galaxy Z Fold2 5G ជាផ្លូវការនៅថ្ងៃនេះ គឺជាកំណត់ត្រាអស្ចារ្យថ្មីមួយទៀតក្នុងចំណោមកំណត់ត្រាអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុន សាមសុង ក្នុងការបញ្ចេញលក់ក៏ដូចជាផ្តល់ជូននូវកំពូលផលិតផលស្មាតហ្វូនរបស់ខ្លួន សម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតសម្រាប់អបអរនៃការចេញលក់ផ្លូវការលើកនេះពីក្រុមហ៊ុន សាមសុង គឺមានការថែមជូនពុំធ្លាប់មានដូចជា៖

- ថែមជូននាឡិកាវៃឆ្លាត (Smart Watch) Galaxy Watch Active2 Under Armour Edition ដែលមានតម្លៃ $ 249
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស្មាតស៊ីមលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតធំហ្ម៎ង 52 សប្តាហ៍

Samsung Galaxy Z Fold2 5G ដ៏ថ្មីស្រឡាងនេះ គឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អតិថិជនទាំងអស់ដែលចង់បាន ឬត្រូវការនូវសេរីភាពនៃការថតរូបក៏ដូចជាឆ្លុះបញ្ចំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតនៃយុគ្គសម័យពិភពស្មាតហ្វូនទំនើបនាពេលនេះ។

Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់ បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ ប្រែក្រឡា និងស្រស់សង្ហាបំផុត Samsung Galaxy Z Fold2 5G បានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះមានចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖

- អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED
- អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
- ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
- ទំហំផ្ទុក៖ ROM 256 GB / RAM 12 GB
- កាមេរ៉ាមុខ (Cover camera) ៖ 10 MP
- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
- កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
- ថាមពលថ្ម៖ 4500 mAh
- ពណ៌៖ Mystic Bronze និង Mystic Black
- តម្លៃ៖ 2,039 ដុល្លារ

Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G

នៅចាំអីទៀត? ប្រូម៉ូសិនថែមជូនដ៏ពិសេសអស្ចារ្យនេះមានកំណត់ណា៎! ទទួលយកភាពបត់បែនដ៏លេចធ្លោ ស៊ីវីល័យ ថ្លៃថ្នូរ និងអស្ចារ្យបំផុតថ្ងៃនេះភ្លាមទៅ! Samsung Galaxy Z Fold2 5G ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត។

Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G
Samsung Galaxy Z Fold2 5G

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T