ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលចាក់វ៉ាក់សាំង​កូវីដ១៩ AstraZeneca

//s9.kh1.co/a8/a89927b5c7a7b4893bdaedd9b2cefedf4a224416.jpg
សង្គម

 ០១-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីទទួលបានវ៉ាក់សាំង AstraZeneca សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងទទួលចាក់វ៉ាក់សាំង​កូវីដ១៩ AstraZeneca

រាជធានីភ្នំពេញ៖ បើយោងតាមការជូនព័ត៌មាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជាក់ជាផ្លូវការថា កម្ពុជា​នឹងទទួលវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា មានឈ្មោះថា Covishield ចំនួន ៣២៤,០០០ ដូស ដែលជាជំនួយបឋម ផ្តល់ជំនួយដោយមជ្ឈមណ្ឌលកូវ៉ាក់ ( COVAX Facility) នឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/a8/a89927b5c7a7b4893bdaedd9b2cefedf4a224416.jpg

ក្នុងនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកហ្វេប៊ុកផ្លូវការរបស់សម្តេចដូច្នេះថា៖

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្តេចបានបន្តទៀតថា៖

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។ កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។

គួរបញ្ជាក់បន្ថែមថា សម្តេចតេជោហ៊ុន សែន អះអាងបន្តទៀតថា សម្តេចនឹងទទួលចាក់វ៉ាក់សាំង បើពុំមានការប្រែប្រួល ដូច្នេះថា៖ 

ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕

សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីជូនព័ត៍មានរបស់ក្រសួងសុខាភិបាល
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T