ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

//s9.kh1.co/12/12a1c4de0ac2cca5ace6a51a4c6bb25bfd42dbd4.jpg
បច្ចេកវិទ្យា

 ០១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ ចង់ដឹងកាន់តែច្បាស់ថា ZenBook Series មានប្រភេទអ្វីខ្លះ ហើយមានមុខងារពិសេសយ៉ាងណានោះ សូមអានអត្ថបទខាងក្រោម៖

ភ្នំពេញ៖ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាល និងមានសមត្ថភាពខ្លាំងជាងគេបំផុត។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី  សម្រាប់ឡេបថប់ដែលស្តើង ស្រាល និងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយក្នុងការច្នៃប្រឌិត និងកំសាន្ត។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃ ហើយរួមបញ្ចូលជាមួយនឹង Intel Evo ធ្វើឲ្យការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើឲ្យល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត។ ខាងក្រោមនេះជាឡេបថប់ស៊េរី ZenBook ថ្មីប្រចាំឆ្នាំដែលបានមកដល់ទីផ្សារប្រទេសកម្ពុជា:

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- ZenBook Duo 14 (UX482)  

ZenBook Duo 14 (UX482)
ZenBook Duo 14 (UX482)

ASUS ZenBook Duo 14 (UX482) The Laptop of Tomorrow ស៊េរី២០២១ គឺជាកុំព្យូទ័រយួរដៃ Intel Evo ™ ដែលមានទំហំ ១៤ អ៊ីញ ទម្ងន់ 1.6Kg  និងមានកម្រាស់ 16.9mm​ បំពាក់នូវអេក្រង់ ASUS ScreenPad Plus ដែលជាអេក្រង់ទី២របស់ឡេបថប់ ដំណើរការយ៉ាងរលូនជាមួយនឹងអេក្រង់ FHD NanoEdge ធំទូលាយងាយស្រួលធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ ZenBook Duo 14 ដែលមានរូបរាងស្ដើង ប៉ុន្តែអាចធ្វើធុនធ្ងន់បានយ៉ាងរលូន ជាមួយនឹងការរួមបញ្ចូលគ្នារបស់ CPU Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel Iris® Xe ឬជម្រើសនៃក្រាហ្វិកដាច់ពីគ្នារបស់ NVIDIA GeForce® MX450 ។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ជាបច្ចេកវិទ្យាដែលធ្វើការជាមួយ CPU Intel Processors ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពដល់ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃស្តង់ដារស្រដៀងគ្នាដទៃទៀត។ ZenBook Duo 14 មានកម្រិតពណ៌អេក្រង់ត្រឹមត្រូវជាមួយនឹង 100% sRGB។ អាយុកាលថ្មត្រូវបានបង្កើនដល់ ១៧ ម៉ោងពិសេសសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃហើយមុខងារសាក USB-C Easy Charge ផ្តល់នូវការសាកថ្មដែលអាចប្រើបានទាំងពីឧបករណ៍សាក USB-C Power Delivery ឬឧបករណ៍បញ្ចូលភ្លើង USB-C ។ ឡេបថប់នេះមានតម្លៃ $1499

- ASUS ZenBook Flip S13 (UX371)

ASUS ZenBook Flip S13 (UX371)
ASUS ZenBook Flip S13 (UX371)

ZenBook Flip S13 World’s Thinnest 13” 4K OLED Convertible Laptop គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលទទួលបានគំរោង Intel Evo platform design ដែលជាគម្រោងពិសេសរបស់ Intel ប្រើសម្រាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និង​រាងស្ដើងតែប៉ុណ្ណោះ។ នេះគឺជាកុំព្យូទ័រយួរដៃ ដែលអាចយកតាមខ្លូនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់​ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។ 

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីត ដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។ ឡេបថប់នេះមានតម្លៃប្រហែល $1399។ 

- ASUS ZenBook S13 (UX393)

 ASUS ZenBook S13 (UX393)
 ASUS ZenBook S13 (UX393)

ZenBook S13 World’s Lightest 3:2 Frameless Touchscreen Laptop  គឺជាកុំព្យូទ័រយួរដៃទំហំ ១៣,3 អ៊ីញ មានកំរាស់ 15.7mm និងទម្ងន់ 1.35kg  និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុ ដែលមានរាងតូចច្រឡឹង ដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និង​ធ្វើឲ្យអ្នកមានអារម្មណ៍ធំល្មមងាយស្រួលយកតាមខ្លួន។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។​ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណីតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហមនិងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។ ឡេបថប់នេះមានតម្លៃ $1499

- ASUS ZenBook Flip 13 (UX363)

ASUS ZenBook Flip 13 (UX363)
ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 World’s Thinnest 13” OLED Convertible Laptop មានកម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360°។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ ឡេបថប់នេះមានតម្លៃ $1299

- ASUS ZenBook 14 Ultralight (UX435EAL)

ASUS ZenBook 14 Ultralight (UX435EAL)
ASUS ZenBook 14 Ultralight (UX435EAL)

ZenBook 14 World’s Lightest 14” ZenBook, only 990g មានទម្ងន់ត្រឹមតែ990ក្រាម ZenBook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូន ជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាតដែលជាជម្រើសដ៍ល្ អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន។​ ZenBook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី១១ជាមួយនឹងទំហំរ៉េម 8GB និង16GB on board រួមជាមួយ SSD 512GB និង 1TB ជាមួយក្រាហ្វិក Intel Iris Xe​​​ (UX435EAL) រឺក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EG)។ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង៤នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ 92% នៃផ្ទៃលេប។ ជាមួយសំណុំនៃរន្ធI/O port ,រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និងរន្ធ Micro SDមួយ។វាក៏បានរួមបញ្ចូលទាំងIntel  wifi6ដែលជា​បច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។ អ្វីដែលកាន់តែពិសេសទៀតនោះគឺឡេបថប់នេះមាន ScreenPad ដែលមានមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើនក្នុងការជួយបង្កើតផលិតភាពនៃការធ្វើការ ដែលជួយឲ្យមានលំហូរការងារកាន់តែមានប្រសិទ្ធភាព។ ឡេបថប់នេះមានតម្លៃ $1299

- ASUS ZenBook 14 (UX425 និង UM425)

ASUS ZenBook 14 (UX425 និង UM425)
ASUS ZenBook 14 (UX425 និង UM425)

Zenbook 14 (UX425) World’s Thinnest 14” Laptop with Full I/O Ports គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និង​ស្តើង ជាងជំនាន់មុនៗ។ ​Zenbook 14 មានទំងន់​ត្រឹមតែ 1.13kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និង ការប្រប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14  មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង​ ពណ៌ ស បែកស្វាយ Lilac Mist។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6 ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។ ឡេបថប់នេះមានតម្លៃ $1049។ រីឯ UM425 វិញជាប្រភេទឡេបថប់ដែលបំពាក់ដោយ CPU R7-4700 របស់ AMD ចុងក្រោយគេបង្អស់។ សម្រាប់ specs នេះផងដែរគឺមានតម្លៃ $849

សម្រាប់ឡេបថប់របស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់តំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG 

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T