ខេត្ត​កណ្តាល ៖​ ជន​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​តា​ខ្មៅ​ ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ មករា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​របស់​ក្មេង​ស្រី​ម្នាក់អាយុ​១៥ឆ្នាំ ប្តឹង​ចោទ​ប្រកាន់​យុវ​​ជន​អាយុ​១៩ឆ្នាំ ថា​បាន​បង្អក​ស្រា​កូន​ស្រី​គាត់​ឱ្យ​ស្រវឹង​ ហើ​យ​រំ​លោភ​សេពន្ថវៈរហូត​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ផ្ទះ​បាយ​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​៦​មករា នៅ​ក្រុង​តាខ្មៅ​ គឺ​នៅ​ពេល​ដែល​គាត់​ទៅ​ចូលរួម​ពិធី​មង្គល​ការ​ លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​ឃើញ​កូ​ន​ស្រី​របស់គាត់​និង​យុវ​ជន​នោះ​ដេ​ក​ស្រាត​ននល​គកនៅ​ក្នុង​បន្ទប់​ផ្ទះ​បាយ​តែ​២​នាក់ ទើប​គាត់​​ទះ​កំផ្លៀង​យុវ​ជន​នោះ​មួ​យ​ដៃ​ ហើយ​យុវជន​នោះ​ភ័យ​ស្លន់​ស្លោ​រហូត​ច្រឡំ​ស្លៀក​ខោ​កូន​ស្រី​គាត់​ទៀត​ផង​ ។

លោក​មិន​ ប៊ុនណាន អធិការ​រង​ក្រុង​តា​ខ្មៅ​ទទួល​ផែន​យុត្តិ​ធម៌​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​អាណា​ព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​លោក​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ជេត​​ ភក្តី ហៅសេក អាយុ​១៩​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​​អាយុ​១៥​ឆ្នាំ ។

តាម​ប្រភព​​​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​វេ​លា​ម៉ោង​​៤​រសៀល​ថ្ងៃ​ទី​៦​ មករា ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ចូលរ​ួម​ពិធី​មង្គល​ការ​ចំណែក​ក្មេង​ស្រី​រង​គ្រោះ​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ។​ពេល​ស្រ្តី​ជា​ម្តាយ​ត្រឡប់​មក​​ពី​ចូលរួម​ក្នុង​មង្គល​ការ​វិញ បើក​ទ្វារ​ផ្ទះ​បាយ​មើលឃើញ​ឈ្មោះ​ជេត​ភក្តី នៅ​ដេក​ស្រាត​ននលគោក នៅ​លើ​គ្រែ​ក្នុង​ផ្ទះ​បាយ​ជា​មួយ​កូនស្រី​គាត់​ ពេល​នោះ​គាត់​ខឹង​ខ្លាំង​ណាស់​ក៏​បាន​ទះ​កំផ្លៀង​ឈ្មោះជេត ភក្តី​ មួយ​ដៃ​ហើយជន​នេះ​បាន​ភ័យ​ស្លន់​ស្លោ​ស្ទុះ​ក្រោក​ពី​ដេក​លើក​ខោ​ស្លៀក​ប្រញាប់​ប្រញាល់​ស្លៀក​ច្រឡំ​ខោ​ជើង​ខ្លី​កូន​ស្រី​គាត់​ហើយ​​រត់​គេច​ខ្លួន​បាត់ ។ ចំណៃក​កូន​ស្រី​គាត់​ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោក​ជាំ​នៅ​លើគ្រែលែង​ដឹង​ខ្លួន ។

តាម​ចម្លើយ​របស់​ជន​សង្ស័យ​ឈ្មោះ​ជេត ភក្តី ប្រាប់​ប៉ូលិស​ថា នៅ​ល្ងាច​ថ្ងៃទី​៦​ មករា នាង​​​ បាន​បបួល​ខ្លួន​មក​លេង​ផ្ទះ​របស់​នាង​ជា​មួយ​មិត្ត​ភក្តិ​៤​នាក់ទៀត មានស្រី​២​នាក់​ផង​ដែរ និង​បាន​បបួល​គ្នា​ទិញ​ស្រា​៧ដប​យក​មក​ផឹក។​ ប៉ុន្តែ​ពេល​ផឹក​អស់​៤​ដប​ក៏​ស្រវឹង​ជោក​​​គ្រប់​គ្នា​ ហើយ​ខ្លួន​ក៏​បាន​ដេក​នៅ​ក្នុង​បន្ទប់​ផ្ទះ​បាយ​នោះ​ទៅ ​មិន​ដឹង​ថា​​មិត្ត​ភក្តិ​ផ្សេង​ទៀត ទៅវិញ​បាត់​ពី​ពេល​ណា​ឡើយ ។ លុះ​ម្តាយ​របស់​នាង​មក​ទាន់​គឺ​ខ្លួន​កំពុង​ដេក​ទាំង​កាយ​អាក្រាត​ជា​មួយ​នាង​កូន​ម្ចាស់​ផ្ទះ​ហើយ​ត្រូវ​ម្តាយ​នាង​ទះ​មួយ​កំផ្លៀង​ ទើប​ភ្ញាក់​ទាញ​ខោ​ស្លៀក​រត់​តែ​ម្តង ។ ជន​សង្ស័យ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ដែល​ខ្លួន​ស្រវឹង​ហើយ​ដេ​ក​ជា​មួយ​នាង​នោះ ​មិន​ដឹង​ថា ខ្លួន​បាន​ប្រព្រឹត្ត​អ្វី​លើ​រូប​កាយ​នាង​ទេ ដោយសារ​ស្រ​វឹង​ខ្លាំង​ពេក​លែង​ដឹង​ខ្លួន​ ។ បើទោះ​បី​ចម្លើយ​របស់​ជន​សង្ស័យ​ឆ្លើយ​ដោះសាថា ស្រវឹង​រហូត​លែង​ដឹង​ខ្លួន​ថា ខ្លួន​ប្រព្រឹត្ត​អ្វី​នោះ​ក៏​ដោយ ​ក៏​រូប​គេ​ត្រូវ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដែរ​ ទោះបី​ហេតុ​ការណ៍​នេះ​ អ្នកទាំងពីរ​ជា​អ្នក​ធ្លាប់​ស្គាល់​គ្នា​​ ឬ​អាច​ត្រូវ​រ៉ូវ​គ្នា​ជា​មុន​ក៏ដោយ​ ។

មន្ត្រី​ប៉ូលិស​បាន​ឱ្យដឹង​ទៀត​ថា ក្រោយ​ហេតុ​ការណ៍​នេះ​កើតឡើង ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​ និងនាំ​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ ហើយ​លទ្ធ​ផល​បញ្ជាក់​ថា នារី​រង​គ្រោះ​បាត់​បង់​ព្រហ្មចារី​ និង​មាន​ស្នាម​ដាច់​រលាត់​ប្រដាប់​ភេទ​ទើប​​ប៉ូលិស​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​តែម​្តង​ ។ បច្ចុប្បន្នជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​ក្រុង​តា​ខ្មៅ​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ៕   

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]