ចិនបានដាក់បង្ហាញ នូវសំណាកដីឋានព្រះចន្ទដំបូង ដែលបាននាំយកមកផែនដីវិញ ក្នុងបេសកកម្មរបស់យាន Chang'e-5

//s9.kh1.co/8f/8f1412306355e3742bc6c282430a30642a43d373.jpeg
បច្ចេកវិទ្យា

 ០១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មទាំងនេះគឺជាថ្មដំបូងគេដែលត្រូវបានយកមកភពផែនដីរបស់យើងក្នុងរយៈពេលជាង45ឆ្នាំ

ចិន៖ ប្រទេសចិនបានបង្ហាញសំណាកដីឋានព្រះចន្ទ ដែលត្រូវបាននាំយកមកផែនដីវិញជាលើកដំបូងក្នុងរយៈពេលជាង45ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដីឋានព្រះចន្ទនេះត្រូវបានប្រមូលដោយបេសកកម្មរបស់យាន Chang'e 5 ដែលបានវិលត្រឡប់មកផែនដីវិញកាលពីខែធ្នូ ជាមួយនឹងដីនិងថ្ម3.8ផោន (1.7kg)។

រូបភាពបានបង្ហាញពីសំណាកចាប់ពីទំហំតូចៗដូចជាបំណែកធូលី រហូតដល់ដុំធំៗ រួមជាមួយសំណាកដែលនៅខាងក្នុងកែវគ្រីស្តាល់ដែលនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិន (National Museum of China)។

កែវគ្រីស្តាល់ខាងលើនេះត្រូវបានរចនាឡើងដូចជារូបរាងភាជន៍ស្រាចិនបុរាណ ឈ្មោះថា “zun” ហើយវាបានផ្ទុកដីឋានព្រះចន្ទនៅស្វ៊ែរខាងក្នុងដែលតំណាងឱ្យទាំងព្រះចន្ទ និង Chang'e 5។

បេសកកម្មព្រះចន្ទរបស់ប្រទេសចិនគឺជាការនាំយកសំណាកត្រឡប់មកវិញលើកដំបូងចាប់តាំងពីអតីតបេសកកម្ម Lunar 24 របស់សហភាពសូវៀតក្នុងឆ្នាំ1976 ហើយវាគឺជាបេសកកម្មលើកទី21ហើយដែលបានចុះចតលើផ្ទៃព្រះចន្ទ។

យាននេះបានវិលត្រឡប់មកវិញនៅថ្ងៃទី17 ខែធ្នូ ដោយនាំយកដីនិងថ្មឋានព្រះចន្ទមកវិញដោយសុវត្ថិភាព ហើយប្រទេសចិនបានដាក់បង្ហាញវាជាផ្លូវការជាលើកដំបូង។

សំណាកដីមួយចំនួនដែលប្រមូលបានក្នុងឆ្នាំ2020 នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិនក្នុងទីក្រុងប៉េកាំង នេះបើយោងតាម CGTN។

កែវគ្រីស្តាល់ដែលមានកម្ពស់38.44សង់ទីម៉ែត្រគឺតំណាងឱ្យចម្ងាយមធ្យមរវាងផែនដីនិងព្រះចន្ទដែលមានចម្ងាយ 384,400គីឡូម៉ែត្រ។ វាក៏មានទទឹង22.89សង់ទីម៉ែត្រដែលជានិមិត្តរូបតំណាងឱ្យរយៈពេលពេលវេលានៃបេសកកម្ម Chang'e-5 ចាប់ពីថ្ងៃបាញ់បង្ហោះរហូតដល់ថ្ងៃចុះចត ដែលមានរយៈពេល22.89ថ្ងៃ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ការដាក់បង្ហាញនៅសំណាកដីឋានព្រះចន្ទនៅ National Museum of China នៅក្រុងប៉េកាំង
ការដាក់បង្ហាញនៅសំណាកដីឋានព្រះចន្ទនៅ National Museum of China នៅក្រុងប៉េកាំង
(រូបភាព៖ National Museum of China)
(រូបភាព៖ National Museum of China)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T