ព្រោះតែជំងឺមួយនេះ ទើបធ្វើឲ្យ អាន គុណកូឡា បាត់មុខឈឹងពីវិស័យសិល្បៈអស់រយៈពេលយូរឆ្នាំ (មានវីដេអូ)

//s9.kh1.co/53/5365d3e58a45a26ca1275a9718d43c44141533d5.jpg
តារា & កម្សាន្ដ

 ០១-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ព្រោះតែជំងឺមួយនេះទើបធ្វើឲ្យ អាន គុណកូឡា បាត់មុខឈឹងពីវិស័យសិល្បៈអស់រយៈពេលយូរឆ្នាំ

ភ្នំពេញ៖ អាន គុណកូឡា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Big Man និងផលិតកម្ម អឹម ដែលអ្នកទាំងអស់ស្គាល់ថាជាម្ចាស់បទចម្រៀង «លាមុនស្អប់» «បារម្ភសង្សារចាស់» «គ្មានសិទ្ធិជាម្ចាស់បេះដូងអូន» ដែលបទទាំងនេះបានផ្ទុះខ្លាំងអំឡុងប្រមាណជា ១០ ឆ្នាំមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលតារាចម្រៀងប្រុសរូបនេះ កំពុងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញសុខៗ ស្រាប់តែលោកបានបាត់មុខឈឹងពីវិស័យសិល្បៈ សូម្បីតែនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ក៏គ្មានសកម្មភាពអ្វីទាល់តែសោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ ហើយក៏មិនមានការបកស្រាយអ្វីទាល់តែសោះពីម្ចាស់សាម៊ីខ្លួន។

យ៉ាងណាមិញ រយៈពេលជាង ១០ ឆ្នាំមកនេះរាល់ចម្ងល់របស់បងប្អូនមិត្តអ្នកគាំទ្រទាំងអស់ធ្វើឲ្យលោក អាន គុណកូឡា បានចេញមុខទម្លាយ និងបកស្រាយគ្មានសល់រាល់សំណួរដែលពិធីករ ពិធីការិនីក្នុងកម្មវិធី 3FUN Cambodia បានចោទសួរ មូលហេតុអ្វីបណ្តាលទើបបណ្តាលឲ្យលោកបាត់មុខពីវិស័យសិល្បៈ?

ស្រាប់តែភ្លាមៗនោះ អាន គុណកូឡា បានឆ្លើយថា «កាលពីមុនលោកមានជំងឺបាក់ទឹកចិត្ត ហើយលោកក៏មិនដឹងថាជំងឺនេះកើតមានតាំងពីណាមកដែរ។ ខណៈពេលការងារសិល្បៈមានច្រើន តែក្នុងវិស័យសិល្បៈគឺមានគ្រប់រឿងរ៉ាវ។ មួយវិញទៀត លោកបានបាក់ទឹកចិត្តខ្លាំង នៅពេលប្រជាប្រិយភាពធ្លាក់ចុះ ទាំងដែលលោកបានប្រាប់ខ្លួនឯងឲ្យខំប្រឹង និងតស៊ូឡើង ប៉ុន្តែអារម្មណ៍គឺលែងចង់បន្តជាមួយសិល្បៈបាត់ទៅហើយ ព្រោះលោកមានអារម្មណ៍ថានឿយណាយ…..»

ជាមួយគ្នានេះផងដែរ ក្នុងកិច្ចសម្ភាសន៍នោះ អាន គុណកូឡា បានប្រកាសប្រាប់ដល់មិត្តអ្នកគាំទ្រទាំងអស់ថា លោកនឹងវិលត្រឡប់ចូលសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីកំដរអារម្មណ៍មិត្តអ្នកគាំទ្រដែលតែងតែទន្ទឹងរង់ចាំបទចម្រៀងថ្មីៗរបស់លោក៕

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
អាន គុណកូឡា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T