ផ្ទាំងទឹកកកដ៏មហិមា ទំហំធំជាងក្រុងញូវយ៉កទៅទៀត បានដាច់ចេញពីទ្វីបអង់តាក់ទិក (មានវីដេអូ)

//s9.kh1.co/48/489c8212b916c192f3249ff5daed8a56da4440d5.jpg
បច្ចេកវិទ្យា

 ២៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នេះគឺដោយសារអ្វីទៅ? អាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែរទេ?

អង់គ្លេស៖ ផ្ទាំងទឹកកកដ៏ធំមួយបានដាច់ចេញពីផ្ទាំងទឹកកកអង់តាក់ទិកកាលពីថ្ងៃសុក្រ ហើយឥឡូវនេះវាកំពុងអណ្តែតនៅលើមហាសមុទ្រអាត្លង់ទិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការប៉ាន់ស្មានផ្ទាំងទឹកកកដែលដាច់ចេញមានទំហំ490ម៉ាយល៍ការ៉េ (1,269គីឡូម៉ែត្រការ៉េ) ដែលវាគឺធំជាង200ម៉ាយល៍ការ៉េ (517គីឡូម៉ែត្រការ៉េ) នៃទំហំក្រុងញូវយ៉ក5បញ្ចូលគ្នាឯណោះ។

British Antarctic Survey បាននិយាយថា ការដាច់នេះបានកើតឡើងនៅតំបន់ផ្ទាំងទឹកកក Brunt Ice Shelf ដែលជាទីតាំងរបស់ស្ថានីយស្រាវជ្រាវហាឡីរបស់ចក្រភពអង់គ្លេស។ យោងតាម ​​BAS បានឱ្យដឹងថា ការបាក់ផ្ទាំងទឹកកកគឺជារឿងធម្មជាតិ ហើយការដាច់លើកនេះមិនមែនដោយសារការប្រែប្រួលអាកាសធាតុនោះទេ។

BAS បាននិយាយថា ស្នាមប្រេះដ៏ធំមួយបានលេចឡើងនៅលើផ្ទៃទឹកកកក្នុងខែវិច្ឆិកា ឆ្នាំ2020 ហើយអ្នកវិទ្យាសាស្ត្របានរំពឹងទុកចំពោះការដាច់ចេញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។ 

ស្នាមប្រេះ The North Rift មើលពីលើអាកាសមក (រូបភាព៖ AvanKINTS/British Antarctic Survey)
ស្នាមប្រេះ The North Rift មើលពីលើអាកាសមក (រូបភាព៖ AvanKINTS/British Antarctic Survey)
ផែនទីបង្ហាញពីកន្លែងដែលផ្ទាំងទឹកកកដែលដាច់ចេញ  (រូបភាព៖ British Antarctic Survey)
ផែនទីបង្ហាញពីកន្លែងដែលផ្ទាំងទឹកកកដែលដាច់ចេញ  (រូបភាព៖ British Antarctic Survey)

ផ្ទាំងទឹកកកច្រើនតែដាច់ចេញបែបនេះជាប្រចាំ ទោះបីវាកម្រមានទំហំធំដូចលើកនេះក៏ដោយ។ កាលពីមុនក៏មានផ្ទាំងទឹកកកដែលមានទំហំ 2,300ម៉ាយល៍ការ៉េ (5,957គីឡូម៉ែត្រការ៉េ) ឈ្មោះ A68 បានដាច់ចេញពីដុំផ្ទាំងទឹកកក Larsen C ក្នុងឆ្នាំ2017 ហើយបានរសាត់ទៅក្នុងសមុទ្រ Weddell ភាគអាគ្នេយ៍នៃប្រទេសអាហ្សង់ទីន។

យោងតាមសារព័ត៌មាន BBC បានអោយដឹងថាផ្ទាំងទឹកកកថ្មីទំហំ490ម៉ាយល៍ការ៉េ (1,269គីឡូម៉ែត្រការ៉េ) នេះទំនងជានឹងត្រូវបានដាក់ឈ្មោះថា A74។

ខាងក្រោមនេះគឺជាវីដេអូថត10ថ្ងៃ មុនពេលការដាច់ផ្ទាំងទឹកកក ដែលបង្ហាញពីស្នាមប្រេះដែលហៅថា North Rift៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T