ដាក់ចំៗគ្មានញញើត! លោក គួច ខេវិន និយាយចំណុចខ្សោយ ស្រីអូនថា ចូលចិត្ត…..

//s9.kh1.co/be/be1500f5917a56ca05ee4e94c51a869ce648f40b.jpg
តារា & កម្សាន្ដ

 ២៨-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទើបមានរឿង បកស្រាយបញ្ហាម៉ែធម៌ស្រីអូន មិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែពេលនេះ លោក គួច ខេវិន ដាក់ចំៗបែបនេះទៀតថា

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា មហាជនចាប់ផ្តើមចាប់អារម្មណ៍រឿងរបស់ ម្តាយធម៌ស្រីអូន កាន់តែខ្លាំងក្រោយពេល មានការបកស្រាយពីជីវិតនិងជីវភាព របស់តារាជើងចាស់ ញឹម សុខា ក្រោយពេលបានក្លាយជាម្តាយធម៌របស់ស្រីអូន។ ទន្ទឹមនឹងនោះ ក៏មានមហាជនមិនតិចទេ ដែលបានសម្តែងការប្រតិកម្មរបស់ខ្លួន បន្ទាប់ពីបានស្តាប់ការបកស្រាយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ  លោក គួច ខេវិន ជាតារាជើងចាស់ក្នុងវិថីសិល្បៈនេះ​ ដែលត្រូវបានគេស្គាល់ថាជា អ្នកផលិតកម្មវិធីទូរទស្សន៍ដែលល្បីម្នាក់ ហើយក៏ត្រូវបានទទួលស្គាល់ថា លោកបានស្គាល់ច្បាស់នូវអត្តចរិតរបស់តារាសម្តែងថ្មី ចាស់ មិនតិចទេនោះ ក៏បានសម្តែងការប្រតិកម្មរបស់ខ្លួនក្នុងបណ្តាញសង្គមផងដែរ។

លើសពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ លោកបានបង្ហាញអត្តចារឹកពិតរបស់ ស្រីអូន និងបញ្ចេញមតិលើតារាជើងចាស់ ញឹម សុខា យ៉ាងចាស់ដៃថា ៖

បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូថហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។ ជំពូកមនុស្សខ្លះទៀត "ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក" ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រឹកគគ្រេងមកជួយក៏ផ្តួលខ្លួនដេកពេញទំហឹងតែម្តង ។ ជំពូកជនបែបនេះបើបានគេឲ្យត្រីស៊ី ក៏រមែងចាំមើលតែអ្នកឲ្យត្រីស៊ីមកទៀត ចង់បានត្រីធំជាងមុន ហើយថែមទាំងទំរន់ខ្លួនឲ្យគេកាន់តែអាណិត ដោយមិនខ្ចីគិត ទៅរកបឹងរកសន្ទូច ស្ទូចត្រី តូចក្តីធំក្តីដើម្បីស៊ីខ្លួនឯងនោះឡើយ ។ បើយ៉ាងៗនេះទោះជាទេព្តា ក៏យិតយោងជនប្រភេទនេះឲ្យងើបផុតពីរណ្តៅពុំរួចផង ។ មនុស្ស "ប្រថុជ្ជន" បែបនេះ បើកាលណាគេឲ្យ គេជួយក៏តាំងសរសើរ បើគេឈប់ឲ្យឈប់ជួយក៏មុសារ ថាគេអាក្រក់ជួរជាតិ ។ បើបានឆ្លងកាត់ បានជួប បានជួយ នូវជំពូកមនុស្សខាងលើ អ្នកធ្វើបុណ្យ ឲ្យទានដែលខកបំណងទាំងឡាយ គួរគប្បីយកនូវបទពិសោធន៍នេះ ទៅពិចារណាឲ្យគ្រប់ ជ្រុងជ្រោយសិន មុននឹងជួយនរណាម្នាក់??? ។ ខ្ញុំសូមជូនសុភាសិតខ្មែរមួយឃ្លា សម្រាប់ជាគតិ = កុំជួយពស់ កុំសង្គ្រោះខ្លា កុំយកអសារក្រពើ" ។ប្អូនស្រីអូន!​ ប្អូនស្រីបានធ្វេីបុណ្យច្រេីនណាស់ក្នុងសង្គម​ តែចំណុចខ្សោយរបស់ប្អូនគឺចូលចិត្តធ្វេីបុណ្យជាមួយអ្នកក្រខ្សត់​ ដូចជាមានម្តាយធម៌នេះអ៊ីចឹង...​ មិនដូចបងនេះទេ​ គឺរេីសយកតែម៉ែធម៌ណា ដែលទេីបតែលក់ដីបានក្តៅៗទេីបជាការប្រសេីជាង...ហីហីៗនិយាយលេងទេបាទ៕

  លោក គួច ខេវិន
  លោក គួច ខេវិន
  លោក គួច ខេវិន
  លោក គួច ខេវិន
  លោក គួច ខេវិន
https://s9.kh1.co/__image/w=650,h=867,q=100/ee/ee1c67e5d00665fa6a5f1ce5427682f673e516dd.png
ស្រីអូន
ស្រីអូន
ស្រីអូន និងស្វាមី
ស្រីអូន និងស្វាមី
តារាជើងចាស់ ញឹម សុខា
តារាជើងចាស់ ញឹម សុខា
លោក គួច ខេវិន និងក្មេងៗ
លោក គួច ខេវិន និងក្មេងៗ
លោក គួច ខេវិន និងក្មេងៗ
លោក គួច ខេវិន និងក្មេងៗ
លោក គួច ខេវិន និងក្មេងៗ
លោក គួច ខេវិន និងក្មេងៗ
រូបភាព
រូបភាព
គួច ខេវិន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T