ក្រោយធ្លាយវីដេអូភ្លាត់ស្នៀត​ច្រៀងមិនចូលភ្លេងលើឆាក ជី ដេវីត ចេញមុខបកស្រាយថា... (មានវីដេអូ)

//s9.kh1.co/5d/5d87d37a9eba3ff6d42e53b469753490f2b9fb5f.png
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក​ជីដេវីត ច្រៀងភ្នាត់ស្លៀតនៅលើឆាក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងកម្មវិធីបើកសម្ពាធដំបូងនៃផលិតកម្ម រាម ព្រមទាំងបណ្តាញហ្វេសប៊ុក

ភ្នំពេញ: តារាចម្រៀងរាងខ្ពស់ស្រឡះ រ៉េបលឿនញាប់ដូចម៉ាស៊ីនដេរ លោក ងួន ចាន់ដេរីត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទាំងអស់បានស្គាល់ថា លោកជាម្ចាស់បទ ញីកែងជើងផងដែរនោះ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី បើកសម្ពាធនូវផលិតកម្មចំណូលថ្មី រាម លោកបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយដែលលោក បានភ្លាត់ស្នៀត​ ច្រៀងមិនសូវចូលជាមួយភ្លេងដែលប្រគំ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗរបស់លោក ដែលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់របស់លោក ក្រោយពេលដែលលោកបានឃើញមតិរិះគន់ជាច្រើនចំពោះការច្រើនរបស់លោកៗ ក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់របស់លោក ទៅកាន់ហ្វេនៗរបស់លោក យ៉ាងដូច្នេះថា៖

ជី ដេវីត
ជី ដេវីត

អាណិតខ្លួនឯងណាស់ ដូចលេងបៃឡុកបៃឡ ចាប់ក្តាមដាក់ចង្អេរ នឹកឡើងក៏ហួសចិត្ត ឳកាសល្អចឹង មួយជីវិតមានប៉ុន្មានដង ហិហិ Edit: ខ្ញុំដឹងថាមនុស្សគ្រប់គ្នានឹងបន្ទោសអ្នកភ្លេង តែហេតុអ្វីមិនពិចារណាបន្តិចទៅថាហេតុអ្វីបានខ្ញុំត្រូវឡើងទៅច្រៀងហើយខុស ? គិតតិចបានហើយកុំគិតច្រើនពេកប្រយ័ត្នគេងមិនលក់

ជី ដេវីត

ចង់ដឹងឲ្យកាន់តែច្បាស់នោះ សូមទស្សនាវីដេអូដែល ដេវីត ច្រៀងដូចខាងក្រោមនេះ៖

លោក​ជីដេវីត ច្រៀងភ្នាត់ស្លៀតនៅលើឆាក
ងួន ចាន់ដេវីត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T