ពេលនេះ​ ទីតាំងពាក់ព័ន្ធកូវីដ១៩នៅភ្នំពេញមាន៧៤កន្លែងប៉ុណ្ណោះ ក្រោយទីតាំងមួយចំនួនត្រូវដកចេញ

//s9.kh1.co/69/692ede22aa4bd71a6080ce4144d2f665e39c975c.jpg
សង្គម

 ២៧-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន! មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា មកទល់ពេលនេះ​ មាន៧៤ កន្លែងហើយដែលជាប់ពាក់ព័ន្ធនឹងកូវីដ១៩

រាជធានីភ្នំពេញ៖ បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក បានជម្រាបឱ្យដឹងថា យោងការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ទីតាំងពាក់ព័ន្ធកូវីដ១៩៖ ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវបានហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។ ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៃថ្ងែទី២៧ ខែកុម្ភៈ ឆ្នាំ២០២១​ នេះ មានអ្នកវិជ្ជមានកូវីដ១៩ សរុប ៧៦៦ នាក់ ក្នុងនោះដែរ អ្នកដែលបានជាសះស្បើយ មានចំនួនសរុប ៤៧៧ និង អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២៨៧ នាក់៕

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា និង​ អាននូវរូបភាពលម្អិតខាងក្រោម៖

https://s9.kh1.co/__image/w=650,h=507,q=100/b5/b5153dbf702922b3c81c5c2fda2032f04881031b.jpg
https://s9.kh1.co/__image/w=650,h=465,q=100/ea/eab9259378937e34c80f0a814a8b888b33e2a5f9.jpg
https://s9.kh1.co/__image/w=650,h=716,q=100/2d/2d6621d9e962347da1a28ad7836513e867243f9e.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T