ភ្ញាក់ព្រឺត! ក្រោយដឹង ស៊ឹម សូលិកា មានឋានន្តរស័ក្តិមួយនេះ

//s9.kh1.co/65/6501390bee41b55ed2d77c44537e21c1d5dbeef8.png
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីបានមើលប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រួចមកទើបដឹងថា លោកជំទាវ ស៊ឹម សូលិកា មានតួនាទីជាជាវីរសេនីយ៍ទោ

ភ្នំពេញ: អ្នកនាង សុឹម សូលិកា​ ដែលពុកម៉ែ បងប្អូន និងទស្សនិកជនទាំងអស់បានស្គាល់ថា អ្នកនាងជាអតីតតារាសម្តែង និងជាពិធីការនីដ៏ឆ្នើមម្នាក់ ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន ផងដែរនោះ កាលពីពេលថ្មីៗនេះ កំឡុងពេលដែលអ្នកនាង បានធ្វើទៅទទួលការចាក់វ៉ាក់សាំង បង្ការពីជំងឺកូវីដ១៩ អ្នកនាងបានធ្វើឲ្យមហាជនទូទាំងប្រទេស ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងសម្លៀកបំពាក់របស់អ្នកនាង ដែលបានស្លៀកឯកសណ្ឋានជាមន្រ្តីដែលបម្រើការនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ ទៅទទួលយកវ៉ាក់សាំងស៊ីណូហ្វាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង ស៊ឹម សូលិកា
អ្នកនាង ស៊ឹម សូលិកា

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក របស់អ្នកនាង សុឹម សូលិកា នៅក្នុងការបង្ហោះរូបថតមួយសន្លឹកស្តីពីប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩របស់អ្នកនាង ដែលនៅក្នុងនោះបានបញ្ជាក់ឋានន្តរស័ក្តិ របស់អ្នកស្រី ជាវីរសេនីយ៍ទោ មុខងារជំនួយការ ដែលបម្រើការនៅក្នងអង្គភាពទីចាត់ការផែនការ អ.ប.ក។

គួររំលឹកផងដែរថា ក្រោយពីអតីតតារាសម្តែង សុឹម សូលិកា​ បានរៀបអាពាហ៍ពិពាហ៍ជាមួយនិង ឯកឧត្តម អេងរិទ្ធី រួចមក អ្នកនាងក៏បានទទួលងារជាលោកជំទាវ ស៊ឹម សូលិកា ជំនួសវិញ៕

ចង់ដឹងឲ្យកាន់តែលម្អិតនោះ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ស៊ឹម សូលិកា
អ្នកនាង ស៊ឹម សូលិកា
អ្នកនាង ស៊ឹម សូលិកា
អ្នកនាង ស៊ឹម សូលិកា
ប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩
ប័ណ្ណចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩
ស៊ឹម សូលីកា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T