កាលពីពេលថ្មីៗនេះ តារាចម្រៀង និងជាតួសម្តែងប្រុស ជនជាតិតៃវ៉ាន់ Van Ness Wu បានប្រាប់នូវរឿងអាថ៌កំបាំងថា គាត់មានគំរោងចង់រៀបការ ជាមួយនឹងមិត្តស្រី ជនជាតិសាំងហ្គាពួររបស់ខ្លួន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងអាល់ប៊ុមបទចម្រៀង ចុងក្រោយបង្អស់របស់តារាចម្រៀង Van Ness Wu ដែលមានចំណងជើងថា “A Different Man” ហើយទើបតែចេញបាន ១សប្តាហ៏កន្លងទៅនេះ គឺមានចម្រៀងមួយបទ ដែលមានចំណងជើងថា “Marry Me” ដែលបាននិពន្ធ និងច្រៀង ដោយតារាចម្រៀងរូបនេះផ្ទាល់តែម្តង។

ដូចគ្នានេះដែរ នៅក្នុងបទចម្រៀង “Marry Me” របស់ Van Ness Wu គឺជាបទចម្រៀងស្នេហា ដែលគាត់បាននិពន្ធ និងច្រៀងរៀបរាប់ពីជីវិតស្នេហារបស់លោក ជាមួយនឹងគូដណ្តឹងខ្លួន គឺកញ្ញា Arissa Cheo ។

យ៉ាងណាមិញ តារាចម្រៀង Van Ness Wu ក៏បាននិយាយរៀបរាប់ ពីជីវិតស្នេហារបស់លោកខ្លះៗផងដែរថា “គាត់បានឆ្លងកាត់ការសប្បាយ និងកើតទុក្ខ ជាមួយនឹងមិត្តស្រីរបស់គាត់ អស់រយៈពេល ៧ឆ្នាំមកហើយ ឥឡូវនេះគាត់មានបំណងចង់រៀបការជាមួយនាង ដើម្បីរស់នៅជាមួយគ្នា ជារៀងរហូត” ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]