ក្នុងករណីឆ្លងច្រើន! ទីតាំងមួយនៃខេត្តកំពង់ស្ពឺ ត្រូវក្លាយជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ ខ្នាតធំ

//s9.kh1.co/32/32f280b71d0f9a4161cdea3af487bdba2e576d11.jpg
សង្គម

 ២៦-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ព្រឹត្តិការណ៍ ២០កុម្ភៈ កម្ពុជាមានអ្នកឆ្លងកើនឡើងជាលំដាប់ ដូចនេះទាមទាររកកន្លែងដើម្បីធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដខ្នាតធំ

ខេត្តកំពង់ស្ពឺ ៖ ពិតណាស់ គួរឲ្យបារម្ភខ្លាំង ក្រោយ<ព្រឹត្តិការណ៍ ២០កុម្ភៈ> កម្ពុជារកឃើញអ្នកពាក់ព័ន្ធក៏ ដូចជាអ្នកឆ្លងជំងឺកូវីដ ១៩ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេលតែ ៦ថ្ងៃ តែកម្ពុជារកឃើញអ្នកឆ្លងរហូតទៅដល់ ២៣៤នាក់ ជាបរិមាណមួយ ដែលធ្វើឲ្យក្រសួងសុខាភិបាលមានការព្រួយបារម្ភជាខ្លាំង ព្រមទាំងបានដាស់តឿនឲ្យប្រជាជនទាំងអស់នាំគ្នាអនុវត្ត ៣ការពារ និង ៣កុំឲ្យបានខ្ជាប់ខ្ជួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទំព័រហ្វេសប៊ុក កំពង់ស្ពឺខ្ញុំ បានសរសេររៀបរាប់យ៉ាងក្បោះក្បាយថា៖ 

នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជាទីតាំងសម្រាប់ការព្យាបាលផង និងការធ្វើចត្តាឡឺស័កផង ព្រោះថាទីតាំងនេះមានលក្ខណៈអំណោយផលក្នុងការគ្រប់គ្រង ខ្យល់អាកាសល្អ ពិសេសមានចំងាយសមស្របពីភូមិប្រជាជន។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលជាប្រធានគណៈកម្មការប្រឆាំងកូវីដ១៩ខេត្តកំពង់ស្ពឺ ក៏បានសរសើរទីតាំងនេះមានលក្ខណៈអំណោយផលក្នុងការព្យាបាលជំងឺកូវីដ១៩ ពីព្រោះមានប្រព័ន្ធទឹក ភ្លើងល្អ កន្លែងហាត់ប្រាណ ពិសេសបន្ទប់ស្នាក់នៅដែលមាន លក្ខណៈអំណោយផលងាយបំពាក់សម្ភារៈ និងងាយអនុវត្តបច្ចេកទេសព្យាបាលជំងឺរបស់ក្រសួងសុខាភិបាល ជាងទីតាំងបំរុងទុកផ្សេងៗក្នុងខេត្ត។ ទីតាំងនេះដែរ ត្រូវបានថ្នាក់ដឹកនាំកំពូលនៃក្រសួងសុខាភិបាលរួមមាន​ ឯកឧត្តមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង លោកជំទាវ យស់ សម្បត្តិ និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលទីតាំងនេះកាលពីពេលថ្មីៗកន្លងទៅនេះផងដែរ។ យ៉ាងណាក៏ដោយ សូមបងប្អូនកុំមើលស្រាលស្ថានការណ៍ ហើយប្រកាន់យកវិធាន ៣ការពារ(ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត)  និង ៣កុំ (កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា) ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍៕

កំពង់ស្ពឺខ្ញុំ

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទីតាំង
ទីតាំង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T