កុំអីមានតាំងពីយូរបាត់! បុរសចុងភៅម្នាក់ ទើបយកគុជដ៏កម្រដែលរកបានតាំងពី ១០ឆ្នាំមុនមកលក់ ក្រោយល្បីគេលក់បានរាប់សែនដុល្លារ

//s9.kh1.co/fd/fdb2e81fe49e62fe181044e59f83a229fcefa8bf.jpg
សង្គម

 ២៦-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បុរសចុងភៅជនជាតិថៃម្នាក់ បានសម្រេចចិត្ដបញ្ចេញគុជខ្យងដ៏កម្រមួយគ្រាប់ ដែលគាត់រកបានតាំងពីជាង១០មុន ក្រោយឃើញសារព័ត៌ជាច្រើនបានចុះផ្សាយនាពេលថ្មី អំពីបុរសមហាសំណាងម្នាក់លក់គុជខ្យងបានតម្លៃរាប់សែនដុល្លារអាមេរិក។

ថៃ៖ បុរសចុងភៅជនជាតិថៃម្នាក់ បានសម្រេចចិត្ដបញ្ចេញគុជខ្យងដ៏កម្រមួយគ្រាប់ ដែលគាត់រកបានតាំងពី ១០ឆ្នាំមុន ក្រោយឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយនាពេលថ្មីៗនេះ អំពីបុរសមហាសំណាងម្នាក់ទើបរើសបានគុជខ្យង ហើយលក់វាបានតម្លៃរាប់សែនដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការរៀបរាប់របស់ម្ចាស់គុជ លោក Patipat Hatthadon អាយុ ៥៧ឆ្នាំបានឲ្យដឹងថា លោកគឺជាចុងភៅម្នាក់ ដែលប្រទះឃើញគុជនោះក្នុងសំបកខ្យង ដែលលោកបានទិញពីផ្សារ Larn Poe ក្នុងស្រុក Naklua ខេត្ដឈុនបុរី តាំងពី១០ឆ្នាំមុនមកម្ល៉េះ។ ប៉ុន្ដែពេលនោះ មិនដឹងថាវាជារបស់មានតម្លៃអ្វីទេ ដោយគ្រាន់តែគិតថាអ្នកលក់បានដាក់វាចូលក្នុងសំបកខ្យង ដើម្បីឲ្យកើនទម្ងន់ ហើយលក់បានថ្លៃប៉ុណ្ណោះ។

លោក Patipat បន្ដថា តាមពិតទៅ ដំបូងៗលោកក៏បានព្យាយាមយកកូនកាំបិតឆ្កឹះមើលថាវាគឺជាអ្វីឲ្យប្រាកដដែរ តែដោយសារឆ្កឹះអត់ចេញ ដូច្នេះតាំងពីពេលនោះមក លោកបានដាក់វាចោលនៅលើហឹងអស់រយៈពេលមួយទសវត្សរ៍ បើគិតមកទល់ពេលនេះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រោយលោកបានឃើញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីគុជខ្យងដែលរើសបានក្នុងប្រទេសថៃដែរ និងលក់បានតម្លៃរាប់សែនដុល្លារអាមេរិកនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ លោកក៏សម្រេចចិត្ដយកវាទៅឲ្យអ្នកជំនាញផ្នែកត្បូងនិងគ្រឿងអលង្ការថៃពិនិត្យមើល ហើយពួកគេបានបញ្ជាក់ថា គុជនេះមានទម្ងន់ ៩០.១០ការ៉ាត់។

បច្ចុប្បន្ននេះ លោក Patipat បានរក្សាទុកគុជខ្យងនៅឯធនាគារមួយកន្លែងយ៉ាងមានសុវត្ថិភាព ខណៈពេលលោកកំពុងគិតថានឹងត្រូវធ្វើអ្វីបន្ទាប់។ លោកបានឲ្យដឹងដែរថា ពេលនេះមានមនុស្សជាច្រើនមកពីប្រទេសផ្សេងៗគ្នា បានចាប់អារម្មណ៍មកលើគុជរបស់លោក និងសុំទិញវាយក តែយ៉ាងណានោះ លោកមិនទាន់សម្រេចចិត្ដនៅឡើយទេ។ ហើយបើតាមការវាយតម្លៃ គុជនេះអាចនឹងលក់បានរាប់លានបាត ព្រោះថាថ្មីៗនេះគុជមួយគ្រាប់រាងតូចជាងនេះផង អាចលក់បានតម្លៃប្រមាណ ១០លានបាតឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសម្ចាស់គុជ (អាវក្រហម)
បុរសម្ចាស់គុជ (អាវក្រហម)
គុជខ្យងដ៏កម្រ
គុជខ្យងដ៏កម្រ
គុជខ្យងដ៏កម្រ
គុជខ្យងដ៏កម្រ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T