គួរឲ្យស្តាយ! លោកយាយ ឯម ធាយ មិនឣាចក្រោកសម្តែងឲ្យ អ្នកគ្រប់គ្នា មើលទៀតហើយព្រោះតែ....

//s9.kh1.co/ca/ca25ef8bc85ad5b885e27177b08dfac664637bdd.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទេវនាដនិម្មិត ឯម ធាយ​ លះបង់កម្លាំងកាយចិត្តស្ទើរ មួយជីវិតដើម្បីសិល្បៈរបាំបុរាណខ្មែរ តែពេលនេះលែងបានសម្តែងទៀត​ ព្រោះតែ...

រាជធានីភ្នំពេញ ៖ ពិតណាស់ ដោយសារតែឃើញ ចំណេះដឹងខាង របាំនិង ចម្រៀងបុរាណ ព្រមជាមួយនឹង ខិតខំប្រឹងប្រែងក្នុងការអភិរក្សសិល្បៈបុរាណ តាមរយៈការ បង្ហាត់បង្រៀនសិស្សយ៉ាងខ្លាំងនោះ បានធ្វើឲ្យលោកយាយទទួលបាននាម ទេវនាដនិម្មិត ឯម ធាយ​ ដែលជាព្រះនាម ប្រទានដោយព្រះមហាក្សត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រមជាមួយគ្នានេះ ទោះបីជាមួយរយៈចុងក្រោយនេះ លោកយាយមានសុខភាពមិនសូវល្អ យ៉ាងណាក្តី លោកយាយតែងតែតស៊ូ ទៅចែករំលែកចំណេះដឹងទៅកាន់សិស្ស ដើម្បីផ្ទេរឲ្យមនុស្សជំនាន់ក្រោយអាចរក្សាកេរដំណែលបុរាណ យ៉ាងត្រចះត្រចង់របស់ខ្មែរមួយនេះ។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ លោកយាយមាន ជន្មាយុ ៨៨ឆ្នាំហើយ។

តែគួរឲ្យស្តាយ មុននេះបន្តិច គណនីហ្វេសប៊ុក របស់លោកយាយ ទេវនាដនិម្មិត ឯម ធាយ បានប្រាប់ឲ្យដឹងថា លោកយាយមិនអាច សម្តែងម្តងទៀត ឲ្យកូនចៅជំនាន់ក្រោយៗបានឃើញទៀតឡើយ ដោយសារ តែលោកយាយមានសុខភាពមិនសូវល្អ ដោយបានសរសេរថា ៖ 

ពេលនេះយាយចាស់ជរាខ្លាំងហេីយ មិនឣាចក្រោកសម្តែងឲ្យចៅៗមេីលបានទៀតទេ បានត្រឹមញញឹមផ្ញេីសេចក្តីនឹករលឹកដល់កូនចៅទាំងឣស់គ្នា៕

ទេវនាដនិម្មិត ឯម ធាយ

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
លោកយាយ ទេវនាដនិម្មិត ឯម ធាយ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T