ប្លែកមែន! អាថ៌កំបាំងនៅពីក្រោយមូលហេតុ ដែលនាំឲ្យទឹកជ្រោះមួយកន្លែងភ្លឺ

//s9.kh1.co/3a/3a3b0c73e450b7ae58ecefe56922192eb6c97571.jpg
សង្គម

 ២៦-កុម្ភៈ-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ទិដ្ឋភាពដ៏កម្រមួយនេះមើលទៅដូចជាកម្អែលភ្នំភ្លើង កំពុងហូរធ្លាក់អ៊ីចឹង។

អាមេរិក៖ វាមើលទៅហាក់ដូចជាកម្អែលភ្នំភ្លើងកំពុងហូរធ្លាក់ពីលើជ្រោះអ៊ីចឹង ប៉ុន្តែការពិត វាមិនមែនជាសកម្មភាពភ្នំភ្លើងនោះទេ ដែលនេះកំពុងកើតមាននៅក្នុងឧស្យានជាតិ Yosemite National Park រដ្ឋកាលីហ្វ័រញ៉ា។ វាគ្រាន់តែជាទឹកធ្លាក់ធម្មតា ដែលទឹកជ្រោះនេះត្រូវបានគេនិយមហៅថា «ភ្លើងជ្រោះ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លើងជ្រោះមួយនេះកើតឡើងនៅតំបន់ទឹកធ្លាក់ Horsetail Fall ដែលហូរកាត់គែមផ្នែកខាងកើតជ្រោះថ្ម El Capitan ជ្រលងភ្នំ Yosemite Valley នេះបើយោងតាមសេវាកម្មឧស្យានជាតិបានប្រាប់ឲ្យដឹង។ វាគ្រាន់តែជាទឹកធ្លាក់ដ៏តូចមួយ ហើយជាធម្មតាវាហូរធ្លាក់តែនៅក្នុងរដូវរងាប៉ុណ្ណោះ។ ខាងផ្នែកសេវាកម្មឧស្យានបានបន្ថែមទៀតថា វាពិតជាងាយស្រួល ធ្វើឲ្យឱកាសដ៏កម្រមួយនេះខកខាន។

ទិដ្ឋភាពដ៏កម្រមួយនេះមើលទៅដូចជាកម្អែលភ្នំភ្លើង កំពុងហូរធ្លាក់អ៊ីចឹង។ ជាការពិតណាស់ រដូវកាលភ្លើងជ្រោះមួយនេះគឺជិតផុតទៅហើយ និងដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩ ទើបធ្វើឲ្យមានការហាមឃាត់ការធ្វើដំណើរ ហើយមនុស្សជាច្រើនមិនអាចទៅទស្សនាដោយផ្ទាល់។ ប៉ុន្តែនៅថ្ងៃខ្លះ ពីពាក់កណ្ដាលខែទៅចុងខែកុម្ភៈ វាអាចនឹងបង្ហាញពន្លឺ ដែលបន្ថែមចំណីអារម្មណ៍នៃវេទមន្តពណ៌ទឹកក្រូច នៅពេលថ្ងៃរៀបអស្ដង្គតជះពន្លឺចំ។

ផ្នែកសេវាកម្មឧស្យានបាននិយាយថា ទស្សនីយភាពដ៏កម្រមួយនេះកើតឡើងតែនៅពេលល្ងាចប៉ុណ្ណោះ ជាមួយផ្ទៃមេឃស្រឡះ កំឡុងពេលមានទឹកធ្លាក់។ ប៉ុន្តែបើមានពពកក្រាស់ៗមកបិទបាំង វាអាចនឹងធ្វើខូចសោភ័ណភាពដ៏អស្ចារ្យមួយនេះ។ ដូច្នេះ គេមិនអាចធានាបានទេថា បើអ្នកទៅ ដឹងតែបានឃើញទិដ្ឋភាពដ៏ប្លែកនេះទេ។ ភ្លើងជ្រោះមួយនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter យ៉ាងច្រើនផងដែរ៕

https://s9.kh1.co/__image/w=650,h=366,q=100/1a/1a7c78992a8485c64d801e880effc92fc5f6d6e5.jpg
https://s9.kh1.co/__image/w=634,h=357,q=100/a5/a5f0bbeaa9594ff235c885c69b65f574af1189f7.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T