ម៉ាក់ៗកំពុងពពោះកុំបារម្ភពីសុវត្ថិភាពអី ផឹកទឹកម្នាស់ផ្តល់គុណប្រយោជន៍ច្រើន!

//s9.kh1.co/70/701487daaccc81fcc455265e096fa8ac452994cb.jpg
យល់ដឹង

 ២៦-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទឹក​ម្នាស់​​ជា​ប្រភេទ​ភេសជ្ជៈ​​ផ្ដល់​គុណ​ប្រយោជន៍​សម្បូរ​បែប​ដល់​ស្ត្រី​កំពុង​ពពោះ​ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​។

ទឹក​ម្នាស់​​ជា​ប្រភេទ​ភេសជ្ជៈ​​ផ្ដល់​គុណ​ប្រយោជន៍​សម្បូរ​បែប​ដល់​ស្ត្រី​កំពុង​ពពោះ​ ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ដែល​ទារក​​កំពុង​លូតលាស់​ត្រូវការ​ជា​ចាំបាច់​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។​ ស្ត្រី​ពពោះ​មួយ​ចំនួន​​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ទឹក​ម្នាស់​ ​ព្រោះមាន​ការ​យល់​ច្រឡំ​ពី​ឥទ្ធិពល​នៃ​សមាសធាតុ​ Bromelain ទៅ​លើ​មាត់​ស្បូន​។ ពិត​ណាស់​ ទឹក​ម្នាស់​សម្បូរទៅ​ដោយ​វីតាមីន ​C ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ ស្បែក​ ឆ្អឹង​ខ្ចី  និង​សរសៃ​ពួរ របស់​ទារក​ក្នុង​ផ្ទៃ​។​ ជា​ទូទៅ​ ស្រ្តី​ពពោះ​ត្រូវការ​វីតាមីន​C ប្រចាំ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​៨៥​មិល្លីក្រាម។​ ទឹក​ម្នាស់​ផ្ទុក​វីតាមីនC​ចំនួន​២៥​មិល្លីក្រាម​​ក្នុង​មួយ​ពែង​។​ បន្ថែម​ពី​នេះ​ ទឹក​ម្នាស់​ក៏​ផ្ដល់​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ រួម​មាន​វីតាមីន​A និង​B-6 សារធាតុ​ Folate, Niacin, Thiamin ជាតិ​ដែក​ ម៉ាញេស្យូម​ ប៉ូតាស្យូម​ និង​ម៉ង់ហ្គាណែហ្ស​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទឹក​ម្នាស់​មាន​សុវត្ថិភាព​សម្រាប់​ចំពោះ​ស្រ្តី​កំពុង​ពពោះ​

​កាល​ពី​ជំនាន់​​មុន​ ម្នាស់​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជំរុញ​ការ​រំលូត​កូន​ នៅ​ពេល​​យើង​ទើប​​តែ​មាន​ផ្ទៃ​ពោះ​ថ្មី​ថ្មោង​ ប៉ុន្តែ​ ពុំ​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ថា​ ទឹក​ម្នាស់​អាច​ធ្វើ​ឲ្យ​រលូត​កូន​ឡើយ​។​ ការ​ញ៉ាំ​ទឹក​ម្នាស់​ ផ្ដល់​សារធាតុ​ចិញ្ចឹម​​​​សំខាន់​ៗ​ និង​កាឡូរី​ច្រើន​ ដើម្បី​ឲ្យ​ទារក​លូតលាស់​ល្អ ដូច្នេះ​ហើយ​ វា​មាន​សុវត្ថិភាព​ និង​ផ្ដល់​នូវ​សុខភាព​ល្អ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​។​

​ជំនឿ​អំពី​ផ្លែ​ម្នាស់​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​កូន​ ​​

​​ការ​ញ៉ាំ​ផ្លែ​ម្នាស់​ និង​ទឹក​ម្នាស់​ ត្រូវ​បាន​គេ​​ជឿ​ថា​អាច​ជំរុញ​ការ​សម្រាល​កូន​​នៅ​ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ​។​ មូលហេតុ​​​​ក្នុង​ការ​អះអាង​បែប​នេះ​ ដោយ​សារ​តែ​ម្នាស់​មាន​ផ្ទុក​​សមាសធាតុ ​Bromelain ​ដែល​អាច​ជំរុញ​ដល់​​ការ​រីក​មាត់​ស្បូន​ និង​ឲ្យ​កូន​ឆាប់​ចេញ​មក​ក្រៅ​។​ យ៉ាង​ណា​មិញ​ បរិមាណ​នៃ ​Bromelain ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ គឺ​មាន​កម្រិត​ទាប​ មិន​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បូន​ឡើយ​។​

បើ​ម៉ាក់​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ អាច​ញ៉ាំ​​ទឹក​ម្នាស់​បាន​អត់​?

សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ចំពោះ​ការ​ញ៉ាំ​ទឹក​ម្នាស់​ និង​ទឹក​ផ្លែឈើ​ផ្សេង​ទៀត​។​ ជាក់ស្ដែង​ ទឹក​ផ្លែឈើ​គឺ​ជា​ប្រភព​នៃ​ជាតិ​ស្ករ​ធម្មជាតិ​ និង​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ប្រសិនបើ​យើង​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ច្រើន​។​ ប៉ុន្តែ​បើ​​ម៉ាក់​ៗ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ គឺ​​នៅ​តែ​អាច​ញ៉ាំ​ទឹក​ម្នាស់​បាន​ ពីព្រោះ​វា​អាច​ជួយ​ឆ្លើយ​តប​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T