ការពត់ប្រអប់ជើង គឺជាប្រពៃណីទំនៀមទំលាប់របស់ចិនបុរាណ ដែលធ្វើទៅលើក្មេងស្រី ដោយចងម្រាមជើងយ៉ាងតឹង ដើម្បីកុំឲ្យវាលូតលាស់ វិធីនេះពិតជាមានការឈឺចាប់ខ្លាំងបំផុត។

ទំនៀមទំលាប់ពត់ប្រអប់ជើងនេះ ចាប់ផ្ដើមពីសតវត្សរ៍ទៅ១៩ ដំបូងគឺមានតែអ្នកដែលហាត់រាំតែប៉ុណ្ណោះ តែក្រោយមក វាក៏បានក្លាយទៅជាទំនៀមទំលាប់ តម្រូវឲ្យមនុស្សស្រីទាំងអស់ ធ្វើបែបនេះតាំងពីអាយុ២ឆ្នាំ ទៅ ៥ឆ្នាំ ហើយចាប់ផ្ដើមធ្វើ នៅរដូវរងារព្រោះវាមិនសូវមានការឈឺចាប់។ មនុស្សសម័យនោះគិតថា មនុស្សដែលមានជើងតូចគឺស្អាត ហើយដំណើររបស់ពួកគេសមជាស្រ្ដីពេញលក្ខណៈ អាចធ្វើជាស្រីស្នំ ឬ ប្រពន្ធចុងរបស់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម។ តែទំនៀមទំលាប់នេះនៅមិនបានដល់ សតវត្សរ៍ទី២០នោះទេ វាក៏បានបាត់បង់អស់ទៅ។

ក៏ប៉ុន្តែស្រ្ដីដែលកើតនៅជំនាន់នោះ រហូតមកដល់សព្វថ្ងៃ គឺនៅរក្សាទំនៀមទំលាប់នេះនៅឡើយ ដោយពាក់នូវស្បែកជើងបុរាណ ព្រោះប្រអប់ជើងរបស់ពួកគាត់ មិនអាចធ្វើឲ្យដូចប្រអប់ជើងយើងបានឡើង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រពៃណីទំនៀមទំលាប់នេះ? សូមទស្សនារូបភាពខាងក្រោម៖


























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]